ការសិក្សាថ្មីមួយបង្ហាញថា មើលរឿងរន្ធត់ៗ នឹង​​ធ្វើអោយ​អ្នកមាន​សុខភាពល្អ​ជាងមុន

អ្នកណាខ្លះ ដែលខ្លាចមិនហ៊ានមើលរឿងរន្ធត់? តើអ្នកដឹងទេថា ការមើលរឿងដែលរន្ធត់ៗ ផ្តល់អត្ថប្រយោជន៍អ្វីខ្លះ ដល់សុខភាពរបស់អ្នក? យោងតាមការសិក្សាស្រាវជ្រាវថ្មីមួយ​បានបង្ហាញថា ឈុតឆាកនៅក្នុងភាពយន្តរន្ធត់ៗ ធ្វើអោយអ្នកស្រមៃថា អ្នកកំពុងស្ថិតនៅក្នុងហេតុការណ៍នោះ ដែលការស្រមៃនោះ អាចធ្វើអោយរាងកាយរបស់អ្នក ដុតបំផ្លាញជាតិកាឡូរី។

ការសិក្សា​ក៏បាន​បង្ហាញ​ទៀតថា រឿងរន្ធត់ខ្លះ ត្រូវបាន​គ្រូពេទ្យ​យកទៅ ប្រើសម្រាប់​ការព្យាបាលអ្នកជំងឺរបស់គេ អ្នកដែលមាន​​អារម្មណ៍ភ័យខ្លាច ឬមានអារម្មណ៍​ឈឺចាប់ទៀតផង។ រឿងរន្ធត់ដែលមាន​តួអង្គប្រយុទ្ធគ្នា​យ៉ាង​ស្វិតស្វាញ​​ជាមួយនឹង​សត្រូវ ដែលតាម​​គម្រាមកំហែងជីវិត​ ក៏បាន​ប្រែក្លាយ​ទៅជា វិធី​ព្យាបាល​​ស្ត្រេសដ៏​​មានប្រសិទ្ធភាព។

សរុបសេចក្តីមក មើលរឿងរន្ធត់ៗ​អាចជួយ​បំបាត់​ភាពតានតឹង​នៅក្នុង​ផ្លូវអារម្មណ៍ និងអាចដុតបំផ្លាញ​ជាតិកាឡូរី​ថែមទៀតផង ៕

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.bektleay.com ដោយគ្មានការអនុញាតិ

Social media & sharing icons powered by UltimatelySocial