ស្ត្រីម្នាក់លាងសម្អាតបង្គារ មិនប្រយ័ត្នធ្វើអោយមុតដៃ ស្មានថាមិនអី ស្រាប់តែធ្ងន់ធ្ងររហូតដល់ស្លាប់

យោង​តាម​ការចុះ​ផ្សាយ​នៅលើ គេហទំព័រ​ព័ត៌មាន​ប្រទេសចិន​មួយ បាន​អោយ​ដឹង​ថា មានស្ត្រីម្នាក់​បាន​ស្លាប់​កាល​ពីថ្មីៗ​នេះ ដោយសារ​តែមុត​នឹងបង្គារ ខណៈពេលដែលកំពុង​លាង​សម្អាត​។ ប្រភព​ព័ត៌មាន​ដដែល​បន្តថា ស្ត្រី​ចំណាស់​រូបនោះ​មានវ័យ ៦០ ឆ្នាំ រស់នៅទីក្រុង Guanan ក្នុងខេត្ត Jiangsu ប្រទេសចិន។

ដោយ​គិត​ថាមិនអី ព្រោះ​គ្រាន់តែ​មុតតិចតួចតែប៉ុណ្ណោះ។ ស្រាប់តែស្អែកឡើង គាត់សម្គាល់​ឃើញថា​ស្នាម​របួស​របស់គាត់ ឡើងហើម ហើយឈឺខុសធម្មតា ប៉ុន្តែគាត់​ក៏មិន​បាន​យក​ចិត្ត​ទុកដាក់​ចំពោះវាដែរ។ ថ្ងៃបន្ទាប់ ស្រាប់តែគាត់ក្តៅខ្លួន ហើយមួយកំណាត់ក្រោម ចាប់ផ្តើមឡើងហើម។

ដោយ​ឃើញ​សភាព​មិនស្រួល​បែបនេះ ក្រុមគ្រួសាររបស់គាត់ ក៏បាន​បញ្ជូន​គាត់​ទៅកាន់​មន្ទីរពេទ្យ គ្រូពេទ្យ​នៅទីនោះ​រកឃើញ​ថា គាត់មាន​ការភ្ញាក់ផ្អើល​យ៉ាងខ្លាំង ព្រោះរក​ឃើញថា​សរីរាង្គរបស់គាត់​ឆ្លងមេរោគ ហើយ​ចាប់ផ្តើម​ខូច​បន្តិចម្តងៗ​ទៅហើយ។

គ្រូពេទ្យ​បានព្យាយាម​ជួយ​​សង្គ្រោះគាត់ដែរ ប៉ុន្តែជាអកុសល ក្រោយសម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ រយៈពេល ១០ ថ្ងៃ គាត់បានស្លាប់បាត់បង់ជីវិត។

គ្រូពេទ្យបាន​និយាយថា ពួកគេ​សង្ស័យ​ថា​គាត់​ឆ្លងមេរោគ Vibrio vulnificus ដែល​ជា​បាក់តេរីដ៏កម្រមួយ តែវា​អាចធ្វើ​អោយ​មាន​អត្រា​ការស្លាប់ខ្ពស់​បំផុត។

បាក់តេរី​ដែល​បង្គជា​​គ្រោះថ្នាក់នេះ ត្រូវ​បាន​គេរក​ឃើញ​នៅ​ក្នុង​​បរិស្ថាន​សមុទ្រ ហើយ​វាអាច​ឆ្លង​បានតាមរយៈ ការបរិភោគអាហារសមុទ្រឆៅ រឺឆ្លងតាមរយៈ ការជ្រាបចូល ទៅតាមមុខរបួស ដែលមាននៅលើស្បែក។

ស្ត្រីចំណាស់រូបនេះ ក៏មានជំងឺថ្លើមផងដែរ ដែលអាច​ធ្វើគាត់​ទទួលរង​នូវការឈឺចាប់ ហើយធ្វើអោយគាត់កាន់ធ្ងន់ធ្ងរ នៅពេល​ដែល​ឆ្លងបាក់តេរីនេះ។

វាត្រូវបានគេរាយការណ៍ថា នៅពេលដែល​ការឆ្លង​រាលដាល​កាន់ធ្ងន់ធ្ងរ​ទៅក្នុងចរន្តឈាម នោះអាត្រា​ការស្លាប់នឹង​កើតឡើង​ដល់ ៥០ % ។

ភាគច្រើននៃអ្នកជំងឺដែលឆ្លងមេរោគនេះ នឹងស្លាប់ក្នុងរយៈពេល ៤៨ ម៉ោង បន្ទាប់ពីការឆ្លង។ នេះជាឧប្បត្តិហេតុគួរអោយខ្លាចមួយ ដែលមិនធ្លាប់លឺពីមុនមក។ ដូច្នេះអ្នកគួរតែប្រុងប្រយ័ត្ន នៅពេលដែលលាងសម្អាតគ្រឿងសមុទ្រ ៕

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.bektleay.com ដោយគ្មានការអនុញាតិ

Anchor Beer
Social media & sharing icons powered by UltimatelySocial