ឡូយពេក ក្មេងប្រុសមិនទាន់គ្រប់អាយុម្នាក់ បង្ហោះរូបកាំភ្លើងខុសច្បាប់ កញ្ឆា និងរបស់របរដែលគេឆក់បាន ទៅលើហ្វេសប៊ុក ត្រូវប៉ូលីសចាប់ខ្លួន

ហ្វីលីពិន៖ ក្មេងប្រុសម្នាក់​ដែលមាន​ឈ្មោះថា Christian Zueqsav គិតថា​ខ្លួនអាច​រួចផុតពីសំណាញ​ច្បាប់បាន ដោយសារ​តែ​គេជា​អនីតិជន។ នៅលើ​​គណនី​ហ្វេសប៊ុកផ្ទាល់​របស់គេ អនីតិជនរូបនេះ បានបង្ហោះ​រូបភាព​ហាក់បី​ដូចជា ចំអកឡក់ឡឺយនឹង​សមត្ថកិច្ច ព្រោះគិតថា គេនៅមិនទាន់គ្រប់អាយុ ច្បាប់មិនអាចធ្វើអ្វីគេបានទេ។ ដែល​រូបភាព​ទាំងនោះរួមមាន ទូរស័ព្ទដៃ​ដែលគេ​ឆក់បាន លុយ កញ្ឆា កាំភ្លើងខុសច្បាប់ និងរូបភាព​បែបឌឺដង​ជាច្រើនផ្សេងទៀត។

កាន់តែ​ហួសហេតុ​នោះគឺ​នៅពេល​ដែល ក្មេងប្រុស​រូបនេះ​បាន​ចំអក​ឡក់ឡឺយ​នៅលើ​ហ្វេសប៊ុក ថាអោយ​នារីម្នាក់​​ដែល​ដឹងថា គេជា​អ្នក​លួច​ទូរស័ព្ទ​របស់នាង។ ក្មេងប្រុស​រូបនេះ​បាន​និយាយចំអកថា «រកឃើញហើយ​ តើវាយ៉ាងម៉េច នៅតែ​មិនអាច​ចាប់ខ្លួន​បាន ព្រោះខ្ញុំជាអ្នកល្បី»។

ទីបំផុត​ទង្វើ​ចំអក​ឡក់ឡឺយ​របស់​ក្មេងប្រុសនេះ ក៏បាន​នាំគេ​ទៅកាន់​ប៉ុស្តិ៍ប៉ូលីស ជាមួយនឹងដៃជាប់ខ្នោះ ហើយទឹកភ្នែក​ជូតក្បាលជង្គង់។​ ក្នុងនោះផងដែរ អ្នក​និយម​លេង​អ៊ីធើណេត​ជាច្រើននាក់ បាននិយាយថា​​អ្នកបន្ទាប់ គួរតែជា​មិត្តភក្តិរបស់ Christian ដែល​ថតរូប​ជាមួយនឹង​គេ បង្ហាញពី​ទង្វើចំអក​ឡក់ឡឺយ។

គួរបញ្ជាក់ផងដែរ ប្បាប់​នៅប្រទេសហ្វីលីពិន អនីតិជន​​នៅក្រោម​អាយុនៃ ការទទួលខុសត្រូវពេញច្បាប់ នឹងត្រូវ​បាន​លើកលែង​ទោស​ពីបទល្មើស​ព្រហ្មទណ្ឌ ក្រោមកថាខណ្ឌទី ៦ នៃច្បាប់ Philippines Republic Act No. 9344 ដែលត្រូវ​បានហៅថា «យុត្តិធម៌អនីតីជន និងច្បាប់សុខុមាលភាពនៃឆ្នាំ ២០០៦»។ មានន័យថា ក្មេងដែល​មានអាយុ ១៥ ឆ្នាំ រឺក្រោម ១៥ ឆ្នាំ នៅក្នុងករណី ប្រព្រឹត្តបទល្មើស នឹងត្រូវលើកលែង​ទោសព្រហ្មទណ្ឌ៕

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.bektleay.com ដោយគ្មានការអនុញាតិ

Anchor Beer
Social media & sharing icons powered by UltimatelySocial