២១ សន្លឹក បង្ហាញពីអ្វីដែលបានកើតឡើងនៅលើផែន ដែលបង្កឡើងពីការប្រែប្រួលអាកាសធាតុ ដែលអ្នកមិនធ្លាប់ឃើញពីមុនមក

ការបំផ្លាញបរិស្ថាន គ្រប់រូបភាព​សុទ្ធតែ​ជះឥទ្ធិពល​អាក្រក់​ដល់ផែនដី។ ការឡើង​កំដៅផែនដី ការប្រែប្រួលអាកាសធាតុ ការប្រែប្រួលនីវ៉ូទឹកសមុទ្រ និងការរលាយទឹកកក ទាំងនេះសុទ្ធតែជា ពាក់ព័ន្ធនឹងលទ្ធផលនៃ​ ការបំផ្លាញបរិស្ថាន និងកាប់បំផ្លាញសម្បត្តិធម្មជាតិនានា។

ជាក់ស្តែង​ការឡើង​កំដៅផែនដី និងការប្រែប្រួលអាកាសធាតុ គឺបង្កឡើង​ដោយ​កត្តាពីរ​យ៉ាងគឺ ការបញ្ចេញ​ឧស្ម័នផ្ទះកញ្ចក់ និងការប្រែប្រួល​របស់ព្រះអាទិត្យ ដែលកើតឡើង​ដោយធម្មជាតិ។

ប្រសិនបើ​ត្រឹមតែ​ការបកស្រាយ អ្នកប្រហែលជា​មិនសូវ​មាន​ការ​ចាប់អារម្មណ៍ រឺភ្ញាក់ផ្អើលនោះទេ ប៉ុន្តែប្រសិនបើ​អ្នកសំលឹង​មើលទៅលើ​រូបភាព អ្នកនឹង​មាន​អារម្មណ៍​ភ័យខ្លាច ថាតើនឹងមានអ្វីកើតឡើង​នៅថ្ងៃអនាគត? ជាក់ស្តែងរូបភាពទាំង ២១ សន្លឹកខាងក្រោមនេះ សុទ្ធតែជាលទ្ធផលនៃការបំរ៉ែបំរួល​អាកាសធាតុ ដែលជះឥទ្ធិពលដល់ផែនដី៖

១. ទឹកកកកំពុងរលាយ (ផ្ទះរបស់ខ្លាឃ្មុំតំបន់ប៉ូលកំពុងតែតូចៗទៅ)

២. ភាពខុសប្លែកគ្នានៃបឹង Folsom Lake

៣. ភាពរាំងស្ងួតធ្ងន់ធ្ងរ ដែលប៉ះពាល់​ដល់ដំណាំ នៅក្នុងកសិកម្ម។

៤. ភ្លើងឆេះព្រៃដែលមិនអាចគ្រប់គ្រងបាន ដែលកើតមានឡើងជាញឹកញាប់។

៥. គ្រោះទឹកជំនន់ដ៏ធ្ងន់ធ្ងរ ដែលកំពុងកើតមាន​ឡើងនៅជុំវិញពិភពលោក។

៦. ព្យុះធូលីដ៏គួរអោយខ្លាច បានហ៊ុំព័ទ្ធទីក្រុង​ទាំងមូល ដែលធ្វើ​អោយ​ពិបាកក្នុងការដកដង្ហើម។

៧. ត្រីបាន​ងាប់​យ៉ាងច្រើន​សន្ធឹកសន្ធប់ នៅតាម​តំបន់​នេសាទនាៗ។

៨. ផ្ទៃទឹកកក បានប្រែក្លាយទៅជាទឹក ដោយសារ​តែកើន​ឡើងនៃកំដៅផែនដី។

៩. ព្យុះសង្ឃរាដ៏ខ្លាំងខ្លា ដែល​ពិភពលោក​បានជួបប្រទះ រួមទាំងព្យុះ Hurricane Sandy ផងដែរ។

១០. ក្រោយព្យុះ Hurricane Sandy បានស្ងប់ស្ងាត់។

១១. ទាយទៅ​មើល៍ថានេះជាអ្វី? វាធ្លាប់ជាកំពង់ផែទូក តែដោយសារតែកម្ពស់ទឹកចុះខ្លាំង ស្ទើរតែរីង កំពុងផែទាំងនេះ ក៏ក្លាយទៅជា កន្លែង​ដែលគ្មានប្រយោជន៍។

១២. កម្ពស់​ទឹកសមុទ្រ​ស្រក​​ចុះ​យ៉ាងខ្លាំង។

១៣. បឹង ទន្លេ ស្ទឹង និងព្រែកនាៗ កំពុងតែ​ឈាន​ទៅរក​ការបាត់បង់ ដោយសារតែ​ភាពរាំងស្ងួតធ្ងន់ធ្ងរ។

១៤. ទឹក​សមុទ្រ​កំពុង​ក្លាយ​ទៅជា​អាស៊ីត និងពោរពេញ​ទៅដោយសម្រាម ហើយវានឹងសម្លាប់ជីវិតសត្វ​ដែល​រស់នៅក្នុង​សមុទ្រ។

១៥. នៅតាមតំបន់ខ្លះ ក៏ជួបភាពរាំងស្ងួត ខណៈតំបន់ខ្លះវិញ គឺកើនឡើងខ្ពស់ រហូតលេចលង់។

១៦. ទឹកសមុទ្រកើនឡើង។ ទឹកកករលាយកាន់តែច្រើន កម្រិតទឹកសមុទ្រ​នឹងបន្តកើនឡើងកាន់ខ្លាំង។

១៧. កន្លែងដែលធ្លាប់ក្តៅ ដូចជា​ទីក្រុង​យេរូសាឡិម ក៏ប្រែមកជា​ធ្លាក់ទឹកកក។

១៨. ព្យុះ Typhoon Haiyan (Yolanda) ដែលមាន​ឥទ្ធិពលបំផុត ដែលមាន​មិនធ្លាប់មានពីមុនមក បានវាយប្រហារ​ប្រទេសហ្វីលីពីន។

១៩. ស្លែសមុទ្រ ក៏ជា​បញ្ហាចោត​មួយផងដែរ។ វាបានសម្លាប់ជីវិតមច្ឆា និងប៉ះពាល់អាហារសមុទ្រ​ផងដែរ។

២០. នេះមិនមែនជា​ទឹកម្រះទេ តែវាទឹក​ដែល​ដួសចេញ​ពីបឹង​ដែល​ពោរពេញ​ទៅដោយស្លែ។

២១. ការបំពុល ដែលមានគ្រប់ទីកន្លែង ហើយវា​កំពុង​តែបំផ្លាញ​ផែនដីរបស់យើង នៅក្នុងកម្រិតមួយ​គួរអោយ​ព្រួយបារម្ភ។

ពិភពលោកកាន់តែជឿនលឿន ផែនដីក៏កាន់តែរិចរិល៕

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.bektleay.com ដោយគ្មានការអនុញាតិ

Social media & sharing icons powered by UltimatelySocial