ប្រុងប្រយ័ត្ន៖ ប្រសិនបើស្បែករបស់អ្នក មានសភាពបែបនេះ ក្រោយពេលដែលប៉ះពាល់នឹងធាតុត្រជាក់ អ្នកប្រហែលជាអាចកើតជំងឺនេះ

អាឡែកស៊ី គឺជា​ស្ថានភាព​ទូទៅមួយ ដែលកើតឡើង ចំពោះមនុស្សមួួយចំនួន។ មនុស្សម្នាក់ នៅក្នុងចំណោម ៥ នាក់ អាចនឹង​​ទទួលរង​នូវជំងឺ​អាឡែក​ស៊ីនេះ។ មាន​កត្តា​ជាច្រើន ដែលនាំអោយ​អាឡែកស៊ី ហើយ​រោគ​សញ្ញា​ក៏ខុសគ្នា ពីការឡើង​កន្ទួលរមាស ដោយសារ​តែស្រវឹង​ដែរ ហើយ​អាឡែកស៊ីនេះ ថែមទាំង​គំរាមកំហែង ដល់អាយុជីវិតទៀតផង។

ជំងឺអាឡាស៊ី​នេះ កើតមាន​នៅពេល ដែល​ប្រព័ន្ធភាពសុំា របស់អ្នក​មាន​ប្រតិកម្ម​ទៅនឹង​សារធាតុមួយ​ចំនួន​នៅក្នុង​បរិស្ថាន។ សារ​ធាតុ​ទាំង​នេះ ក៏អាច​ត្រូវបាន​គេរកឃើញ នៅក្នុងធូលីដី លំអផ្កា សត្វចិញ្ចឹម សត្វល្អិត អាហារ ហើយនឹងថ្នាំផ្សេងៗ។ ប៉ុន្តែ​តើអ្នក​ដឹង​ទេថា សូម្បី​តែអាកាសធាតុ​ក៏អាច​ធ្វើអោយ​អ្នករងប្រតិកម្ម​ផងដែរ។ តួយ៉ាង​ដូចជា​នារីម្នាក់នេះ​ បានចែក​រំលែក​ដល់មនុស្សទូទៅ អោយបាន​ដឹងអំពី​ជំងឺមួយនេះ ដែលហៅថា Cold Urticaria។

នារីម្នាក់​ដែលមាន​ឈ្មោះថា Asne Marohombsar ទទួល​រងនូវ​ជំងឺម្យ៉ាង​ដែលហៅ​ថា Cold Urticaria។ Cold Urticaria គឺជា​ប្រតិកម្មត្រជាក់ ដែលនឹង​លេចឡើង ក្នុងរយៈពេលត្រឹមតែប៉ុន្មាន​នាទី​តែប៉ុណ្ណោះ បន្ទាប់ពី​ប៉ះនឹង​អាកាស​ធាតុត្រជាក់ ឬបរិយាកាស។ ក្រោយ​ប្រតិកម្ម ស្បែក​នឹងឡើង​ក្រហម កន្ទួលរមាស់ រឺកន្ទាលត្រអាក។

មនុស្ស​​ដែល​​ទទួល​​រងនូវជំងឺ​​នេះ អាច​​មាន​រោគ​​សញ្ញា​​ខុសគ្នា។ សម្រាប់​​មនុស្សខ្លះ ហែល​​ក្នុង​ទឹកត្រជាក់ អាចធ្វើអោយ សម្ពាធឈាម​​ចុះខ្សោយ ដួល​សន្លប់​​ជាដើម។ រោគ​សញ្ញា​​ផ្សេង​​ទៀតនៃ​ Cold Urticaria រួមមាន៖

-ឡើងកន្ទួលក្រហម និងរមាស់បណ្តោះអាសន្ន នៅលើស្បែកដែលប៉ះនឹងធាតុត្រជាក់។
-ហើមដៃពេលដែលកាន់របស់ត្រជាក់។
-ហើមបបូរមាត់នៅពេលដែលផឹកភេសជ្ជៈត្រជាក់ រឺម្ហូបត្រជាក់។

ស្ថានភាពធ្ងន់ធ្ងររួមមាន៖
-ប្រតិកម្ម​រាងកាយ​ទាំងមូល (anaphylaxis) ដែលអាច​ធ្វើអោយ ដួលសន្លប់ បេះដូង​លោតញាប់ ហើមអវយវៈ រឺ ដងខ្លួន ល្ហិតល្ហៃ។
-ហើមបំពង់ករ ហើយហើមអណ្តាត និងធ្វើ​អោយ​ពិបាកដង្ហើម។

ប្រតិកម្ម​នេះនឹង​កើតមាន​ឡើង នៅពេល​ដែល​ស្បែកប៉ះ​នឹង​អាកាសធាតុ​ដែល​ចុះត្រជាក់​ភ្លាមៗ រឺបរិយាកាស​ត្រជាក់។ រាល់ប្រតិកម្មម្តងៗ នឹងមានរយៈពេល​យ៉ាងតិច ២ ម៉ោង។ ប្រសិនបើ​រោគសញ្ញា​នេះ​ចាប់ផ្តើម អ្នកត្រូវលេបថ្នាំ anti-histamine ភ្លាមៗ។ ជា​ការល្អប្រសើរ​អ្នកត្រូវប្រើថ្នាំ non-drowsy ផងដែរ។ ប្តូរពី​ការប្រើ​សាប៊ូធម្មតា មកប្រើ​សាប៊ូស្ពាន់ធ័រវិញ។ រាល់​ពេលងូត​ទឹកផ្កាឈូក គឺតែប្រើ​ទឹកក្តៅឧណ្ហៗ។

ប្រសិនបើ​ស្បែក​របស់​អ្នក​ឡើង​ប្រតិកម្ម​បែបនេះ ក្រោយពេល​ប៉ះពាល់នឹង​ធាតុត្រជាក់ អ្នកគួរតែទៅ​ជួប​គ្រូពេទ្យ​ភ្លាមៗ។

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.bektleay.com ដោយគ្មានការអនុញាតិ

Social media & sharing icons powered by UltimatelySocial