ធ្លាប់តែជាកូនទារូបអាក្រក់ ដែលត្រូវគេបង្អាប់នៅសាលារៀន តែពេលនេះក្លាយជាបវរកញ្ញា ធ្វើអោយអ្នកដែលធ្លាប់ធ្វើបាប ខ្មាស់លែងហ៊ានជួបមុខ

នារី​ដែល​មាន​កំណើត​ជាជនជាតិ​ឥណ្ឌា រស់នៅ​ប្រទេស​ម៉ាឡេស៊ី​វ័យ ២១ ឆ្នាំម្នាក់ ដែលមានឈ្មោះថា Joanna Joseph ធ្លាប់​ត្រូវគេ​ដាក់ងារ​ថា ជាកូនទារូបអាក្រក់ ហើយតែងតែ​​ត្រូវ​មិត្តរួមថ្នាក់​ធ្វើបាប កាល​ពេល​នៅរៀននោះ ពេលនេះ​​នាងបាន​​ប្រែកាយ​​ទៅជា​ ​នារីដ៏​​ស្រស់ស្អាត​បំផុត រហូត​​ធ្វើអោយ​​អ្នក​ដែល​​ធ្លាប់ថា​​អោយ​នាង ខ្មាស់លែង​ហ៊ាន​ជួបមុខ។

Joanna គឺជា​កូ​នស្រី​ទោល​​នៅក្នុង​គ្រួសារ ដូច្នេះ​ប៉ាម៉ាក់​របស់នាង តែងតែ​ធ្វើ​តាម​ចិត្ត​របស់នាងជានិច្ច។ កាលនៅតូច Joanna អាចញុំាបាយ​​មួយ​ពេល ៥ ចាន ព្រោះ​នាង​ចូលចិត្ត​ញុំា​ខ្លាំងណាស់ ហើយប៉ាម៉ាក់​របស់នាង​ មិន​​​ហាមឃាត់​នាងទេ ធ្វើយ៉ាងណា​អោយតែ​នាង​សប្បាយចិត្ត។

ដោយសារ​តែទំលាប់ ក្នុងការ​ញុំាអាហារធំៗ ​បែបនេះ​ហើយ ទើបធ្វើអោយ Joanna ធាត់ដូចជ្រូក។ នាង​ចាប់ផ្តើម​ធាត់ខ្លាំង តាំងពីអាយុ ៧ ឆ្នាំម្ល៉េះ ហើយ​​នៅពេល​ ដែលនាង អាយុ ១៣ ឆ្នាំ ទំងន់​របស់នាង​ឡើងដល់ ១០៤ គីឡូ។

យោងតាម​​សំដីរបស់ Joanna បាន​និយាយថា ពេលដែល​នាង​នៅ​រៀនវិទ្យាល័យ នាងមាន​រូបរាង​ធាត់​ខ្លាំងណាស់ ហើយនាង​​តែងតែ​​ត្រូវគេ​ធ្វើបាប​ជារឿយៗ។ នាងនិយាយថា «ខ្ញុំធ្លាប់​ត្រូវគេធ្វើ​បាប​ជារៀងរាល់ថ្ងៃ ហើយសូម្បីតែមិត្តរបស់ខ្ញុំ ក៏បង្អាប់ខ្ញុំដែរ ព្រោះតែ​កាលណោះ​ខ្ញុំធាត់ ហើយពាក់វែនតាទៀត។ ខ្ញុំប្រហែល​ជា​អាក្រក់​ខ្លាំងណាស់​ហើយ នៅក្នុង​កែវភ្នែក​របស់ពួកគេ។ សូម្បីតែ​សាច់ញាតិ​របស់ខ្ញុំ ក៏ធ្វើ​អោយជីវិត​របស់ខ្ញុំ​វេទនាដែរ»។

នាងបន្តថា «នៅចន្លោះអាយុ ១២ ទៅ ១៦ ឆ្នាំ ជីវិតខ្ញុំ​​ជួបរឿង​​ក្រៀមក្រំ​​ច្រើនណាស់ រហូតមកដល់ថ្ងៃមួយ ខ្ញុំក៏បាន​​សម្រេចចិត្តថា ខ្ញុំត្រូវតែ​​ធ្វើអោយ​​ជីវិតខ្ញុំ​ភ្លឺថ្លា ហើយនឹង​ធ្វើអោយ​មនុស្ស​ទាំងនោះ​ភ្លឺភ្នែកម្តង»។

នាងចាប់ផ្តើម​កែប្រែទំលាប់​អាក្រក់ៗ ហើយហាត់​ពត់លុត​ដំចិត្ត​របស់នាង។ នាងចាប់ផ្តើម​កាត់បន្ថយ​ការញុំា​អាហារមិនល្អ ហើយ​ងាកមក​រកការ​ញុំា បន្លែ និងផ្លែឈើ ហើយនឹង​ចាប់ផ្តើម​ហាត់ប្រាណ។ នាងនិយាយថា ពីដំបូងវា​ពិតជា​លំបាក​ខ្លាំងណាស់ តែនៅពេល​ដែលនាង​អាចគ្រប់គ្រងចិត្ត​របស់នាង​បានហើយ អ្វីៗ​ប្រែមក​ជាងាយស្រួល​បន្តិចម្តងៗ។

នៅក្នុងឆ្នាំ ២០១៦ Joanna បានឈ្នះ​ពាន់​រង្វាន់បវរកញ្ញា Miss Selangor Earth ២០១៦។ មិនតែប៉ុណ្ណោះ នាងថែម​ទាំង​បាន​ឆាក់​យក ​ចំណាប់អារម្មណ៍​ទស្សនិកជន ហើយ​ក៏បានក្លាយ​ទៅជា​ប្រធានបទ​ដ៏ក្តៅគគុក នៃការ​ផ្លាស់ប្តូរ​រាងកាយ​របស់នាង ដែលមិន​គួរអោយជឿ ហើយមនុស្សជាច្រើន​បាន​និយាយ​ថា កូនទារូបអាក្រក់ ប្រែកាយ​ទៅជា​ហង្ស​ដ៏ស្រស់​ស្អាត។

សម្រាប់ឆ្នាំនេះផងដែរ តារាម៉ូដែលវ័យ ២១ ឆ្នាំរូបនេះ ក៏បាន​ជាប់​ចំណាត់​ថ្នាក់លេខ ២ នៅក្នុង​ការប្រកួត​បវរកញ្ញា Miss India Worldwide។ ពាក្យសំដីចុងក្រោយរបស់ Joanna និយាយទៅកាន់មនុស្សដែលមានរូបរាងអាក្រក់មើលថា «ប្រសិនបើខ្ញុំអាចធ្វើបាន អ៊ីចឹងប្រាប់ខ្ញុំមកថា ហេតុអ្វីបានជាអ្នកមិនអាចធ្វើបាន? គោលដៅរបស់អ្នកៗត្រូវតែដើរទៅរកវា។ បញ្ជាក់ប្រាប់អោយ​មនុស្សជុំវិញ​អ្នក​​បានឃើញថា អ្នកមិនមែន​ដូចអ្វីដែល​ពួកគេបាន​ឃើញទេ»។

រូបថតក្រោយស្រក់ទំងន់៖

ប្រភព៖ ladbible
រូបភាព៖ Joanna Joseph

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.bektleay.com ដោយគ្មានការអនុញាតិ

Anchor Beer
Social media & sharing icons powered by UltimatelySocial