ដាស់តឿន អ្នកដែលអត់សូវចូលចិត្តផឹកទឹក ប្រយ័ត្នជួបរឿងអកុសលដូចជានារីម្នាក់នេះ

យោង​តាម​ការ​សិក្សា​ស្រាវជ្រាវ​របស់អ្នកជំនាញ បានអះអាងថា​ទឹកពិត​ជា​មាន​សារៈសំខាន់​ណាស់ សម្រាប់​រាងកាយ​របស់មនុស្ស។ ទោះបី​ជា​យ៉ាង​ណា​ក៏ដោយ មានមនុស្សមួយចំនួន មិនសូវចូលចិត្តផឹកទឹកប៉ុន្មានទេ ហើយពេលខ្លះទៀត ពួកគេបែរ​ជាជ្រើសរើស ការផឹក​ភេសជ្ជៈផ្សេងៗជំនួសវិញ។

តួយ៉ាង​ដូចជា​ នារីជនជាតិ​ហ្វីលីពិន​ម្នាក់នេះ ដែលមាន​ឈ្មោះថា Joana នាង​ជាមនុស្សម្នាក់ ដែលមិន​សូវ​​ចូលចិត្ត​ផឹកទឹកទេ ហើយជា​រឿយៗ​នាង​តែងតែ ផឹកភេសជ្ជៈ​ផ្សេងៗ​ជំនួសទឹក។ រហូតមកទល់ថ្ងៃមួយ នាងបាន​ជួប​រឿង​ដ៏​អាក្រក់​មួយ​នៅក្នុង​ជីវិត​របស់នាង នៅពេល​ដែល​ក្រុមគ្រួសារ​របស់នាង​ បាន​ប្រញាប់​ប្រញាល់​​បញ្ជូន​នាងទៅកាន់​មន្ទីរពេទ្យ។

គ្រូពេទ្យ​​បាន​រក​​ឃើញថា តម្រងនោម​របស់នាង​មាន​បញ្ហា​ហើយ។ នេះហើយ​ជា​មូលហេតុ ដែលធ្វើ​អោយនាង មានអាការៈ​ឈឺចាប់ខ្លាំង នៅត្រង់ខ្នង​ខាងក្រោម​ផ្នែក​ខាងឆ្វេង។ ក្រៅ​ពីមាន​គ្រួស​នៅក្នុង​តម្រោងនោម​ហើយនោះ តម្រោងនោម​របស់នាង​ក៏​ចាប់​ផ្តើម​ដុន​ដាបថែមទៀតផង​។

យោងតាម​សំដីរ​បស់​គ្រូពេទ្យ​បាន​អោយ​ដឹងថា នាង​កើត​ជំងឺខ្សោះជាតិទឹក ហើយ​បាត់បង់​អុកស៊ីសែន​នៅក្នុងរាងកាយ។ បន្ទាប់ពី​គេង​សម្រាក​ព្យាបាល នៅឯ​មន្ទីរពេទ្យ​ជាច្រើនថ្ងៃ​ ស្ថានភាព​ជំងឺ​របស់នាង​ក៏ធូរស្បើយ​ឡើងវិញ។

គ្រូពេទ្យ​ថែមទាំង​បានដាស់តឿន​ដល់នាង ហើយនឹង​មនុស្ស​គ្រប់រូប​ថា ត្រូវតែ​ផឹកទឹក​អោយបាន​ច្រើន​ យ៉ាង​ហោច​ណាស់ ២ លីត្រក្នុងមួយថ្ងៃ៕

ប្រភព៖ Joana Krisha Cha Dueñas

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.bektleay.com ដោយគ្មានការអនុញាតិ

Social media & sharing icons powered by UltimatelySocial