មាន់ខ្មៅពូជកម្រប្រភេទនេះ លក់បានថ្លៃបំផុតនៅសហរដ្ឋអាមេរិក រហូតនឹងស្មានមិនដល់

បើយោងតាម​សេចក្តីរាយការណ៍មួយ ដែលបានចុះផ្សាយនៅលើ Newsner បានអោយដឹងថា មានកសិករម្នាក់បានប្រទះឃើញ ស៊ុតខ្មៅដ៏ចម្លែកមួយនៅក្នុងកសិដ្ឋានរបស់គាត់។ គាត់ក៏បានរក្សាវាទុក ហើយរង់ចាំរហូតដល់ថ្ងៃដែលវាញាស់ចេញមក។ លុះពេលដែលវាញាស់ គាត់មានការភ្ញាក់ផ្អើលខ្លាំងមែនទែន នៅពេលដែលឃើញមាន់ខ្មៅដ៏កម្រមួយនេះ។ វាមានឈ្មោះថា Ayam Cemani ។

Ayam Cemani មានលក្ខណៈ​ពិសេសខុសគ្នា​ទាំងស្រុងពីមាន់ធម្មតា។ មាន់ពូជកម្រនេះមិនត្រឹមតែស្បែក រោម និងចំពុះទេ ដែលខ្មៅនោះ សូម្បីតែសរីរាង្គខាងក្នុង របស់វាក៏ខ្មៅដែរ។ ដោយសារតែភាពកម្ររបស់វានេះហើយ ទើបធ្វើអោយ Ayam Cemanis វ័យជំទង់មួយក្បាល អាចលក់បានរហូតដល់ទៅ ២៥០០ដុល្លា ជាតម្លៃដាក់លក់នៅសហរដ្ឋអាមេរិក។

ស្របគ្នានេះដែរ នៅប្រទេសឥណ្ឌូនេស៊ី មានជំនឿថា Ayam Cemani មានអំណាចអាថ៌កំបាំង ព្រោះ​សូម្បីតែ​ឈាមរបស់វាក៏ខ្មៅដែរ។ ទោះបីជាយ៉ាងណាក៏ដោយ នេះគ្រាន់តែជាជំនឿ ដែលគ្មានភស្តុតាងតែប៉ុណ្ណោះ៕

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.bektleay.com ដោយគ្មានការអនុញាតិ

Anchor Beer
Social media & sharing icons powered by UltimatelySocial