ព្រឺក្បាល៖ អត់មានមនុស្សជិះនៅទោងផង ហេតុអ្វីបានជាទោងយោលទៅយោលខ្លាំងម្ល៉េះ?

បើមិនជឿកុំប្រមាថ ថ្វីត្បិតតែនេះជា សម័យជឿនលឿនក៏ដោយ ប៉ុន្តែអ្វីៗមើលឃើញនោះទេ។ ហើយក៏មានមនុស្សជាច្រើន ជឿថារឿងខ្មោចព្រាយបិសាច គឺនៅតែមាន គ្រាន់តែយើងមើលគេមិនឃើញតែប៉ុណ្ណោះ។

តួយ៉ាង​នៅ​ក្នុងវីដេអូ​មួយនេះ ដែលកំពុងល្បី​ខ្លាំង​​នៅលើ​​បណ្តាញសង្គម​​នៃប្រទេសឥណ្ឌា។ ខណៈពេលដែលអ្នកថត អះអាងថា មានខ្មោចយោលទោងលេង។ ហេតុការណ៍​ដ៏រន្ធត់មួយនេះ បានកើតឡើងនៅឯ​សួនច្បារ​មួយកន្លែង​នៅទីក្រុង New Delhi ប្រទេសឥណ្ឌា។

បើយោង​ទៅលើ​វីដេអូមួយ ដែលបានបង្ហោះនោះ បានបង្ហាញថា​ នៅក្នុង​សួនច្បារនោះ គ្មានមនុស្សសូម្បីតែម្នាក់ ប៉ុន្តែទោងស្រាប់តែ មានចលនា ហាក់ដូចជា នរណាម្នាក់បានយោលវាអញ្ចឹង។ ដំបូងឡើយទោងនោះ ចាប់ផ្តើមយោលបន្តិចម្តងៗ រហូតញាប់ទៅៗ ហើយក៏បន្ថយល្បឿន​មកវិញ បន្ទាប់ពីឈប់បន្តិច ទោងនោះក៏ ចាប់ផ្តើមយោលម្តងទៀត តែយោលខ្លាំងជាងមុន។

គួរអោយ​ស្តាយ​ដែលវីដេអូនោះ ថតបានតែ​ពាក់កណ្តាលទេ ទំនងជាអ្នកថតខ្លាច ហើយរត់ចេញពីសួនច្បារនោះ។ ទោះបីជាយ៉ាងណា​ក៏ដោយ មានមនុស្សជាច្រើន បាននិយាយថា វាហាក់ដូចជាការសំដែង វាមិនមែនជាការពិតនោះទេ។ ដើម្បីជ្រាបកាន់តែច្បាស់ចុចលើវីដេអូខាងក្រោម៖

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.bektleay.com ដោយគ្មានការអនុញាតិ

Anchor Beer
Social media & sharing icons powered by UltimatelySocial