សមាជិក Yakuza ត្រូវបានចាប់ខ្លួន នៅក្នុងព្រលានយន្តប្រទេសថៃ ពាក់ព័ន្ធនឹងការឆបោកប្រាក់ជាង ៧២៤,០០០ដុល្លា

សមាជិកក្រុមបងធំ Yakuza នៃអង្គការ Yamaguchi-gumi ត្រូវបានចាប់ខ្លួននៅ​ឯអាកាសយានដ្ឋាន​សុវណ្ណភូមិ នៅទីក្រុងបាងកក កាលពីសប្តាហ៍មុន ខណៈពេល​ដែលបុរសរូបនោះ ​ប៉ុនប៉ងហោះហើរ​មកកាន់​ប្រទេសកម្ពុជា។

យោងតាមសារព័ត៌មាន Thairath ជនសង្ស័យម្នាក់ ដែលមានឈ្មោះថា Tatsuka Tanaka អាយុ ៣៦ ឆ្នាំ ត្រូវបានប៉ូលីសអន្តោប្រវេសន៍ នៅច្រកព្រលានយន្តហោះ ចាប់ឃាត់ខ្លួនកាលពីថ្ងៃទី ២២ ខែមិថុនា ពីបទបោកប្រាក់លុយ។

ខណៈពេល​ដែល​កំពុងតែ check in អាជ្ញាធរ​បានរកឃើញថា បុរសរូបនេះ មានកំណត់ត្រាជាច្រើនអំពី​ការ​ចូលទៅ​ក្នុងប្រទេសថៃ ហើយគាត់​តែងតែ​ស្នាក់នៅប៉ាតាយ៉ា។ បុរសមានដើម​កំណើត​នៅទីក្រុង​តូក្យូប្រទេសជប៉ុន ត្រូវបានគេ​រាយការណ៍ថាជា​មេដឹកនាំ ក្រុមឆបោកប្រាក់ ដែលគ្រប់គ្រង​ជនឆបោកចំនួន ៨៣ នាក់ ហើយបោកបានទឹកប្រាក់​សរុបចំនួន ៨០ លានយ៉េន (៧២៤,០០០ដុល្លា)។

យោងតាមសំដីលោក មេបញ្ជាការប៉ូលីស​អន្តោ​ប្រវេសន៍​នៃខេត្ត​ជុនបុរី លោក Pot. Lt. Songprot Sirisukka «ប្រតិបត្តិការ​របស់ពួកគេគឺ​ពាក់ព័ន្ធនឹង ការបញ្ឆោតជនរងគ្រោះ ដោយពួកគេអះអាងថាជា តំណាងក្រុមហ៊ុន Yahoo ហើយពួកគេប្រាប់ទៅ ជនរងគ្រោះថា ពួកគេត្រូវទទួលខុសត្រូវ លើថ្លៃឈ្នួល ដែលមិនទាន់បង់ប្រាក់ ពីគេហទំព័រផ្សេងៗ»។

លោក Tanaka រួមជាមួយនឹងសមាជិកបងធំ ៥ រូបផ្សេងទៀត បានបង្គាប់ជនរងគ្រោះ អោយបង់ប្រាក់ឈ្នួលដោយប្រើ Gift cards របស់ Amazon៕

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.bektleay.com ដោយគ្មានការអនុញាតិ

Social media & sharing icons powered by UltimatelySocial