សុំសរសើរ៖ ប៉ូលីសសង្កាត់ទំនប់ទឹក ជិះម៉ូតូដេញជនសង្ស័យពីរនាក់ ដេញតាំងពីទំនប់ទឹក រហូតដល់អគារ ៤២ ជាន់ទើបឃាត់ខ្លួនបាន (មានវីដេអូ)

យោងទៅលើ​វីដេអូមួយ​ដែលបាន​បង្ហោះនៅលើ​ផេក P1 ពេលរាត្រី បង្ហាញពី​សកម្មភាពជិះម៉ូតូដេញតាម ជនសង្ស័យពីរនាក់ យ៉ាងស្វិតស្វាញ​របស់ក្រុមប៉ូលីស សង្កាត់ទំនប់ទឹក ខណៈពេលដែលចេញល្បាត កាលពីយប់មិញនេះ។

ជនសង្ស័យ​មួយក្រុមមានគ្នា ២ នាក់ ជិះម៉ូតូ Honda Dream គ្មានស្លាកលេខ ហើយថែមមានស្ពាយកាបូបចំហៀង ទំនងជា​កាបូបមនុស្សស្រី ឃើញដូចនេះ ប៉ូលីសល្បាត​មានការសង្ស័យ រួចក៏ហៅពួកគេ​អោយឈប់ តែពួកគេបែរ​ជាមិនឈប់ រឹតតែបន្ថែមល្បឿន​ម៉ូតូទៅមុខ ឆ្ពោះសំដៅទៅវិមាន រួចឆ្វែលទៅម្តុំអគារ ៤២ ជាន់ ទើបប៉ូលីសអាចឃាត់ខ្លួនបាន។

បន្ទាប់ពីឃាត់ខ្លួនបុរសទាំងពីរនាក់នោះបាន ក៏បញ្ជូនទៅ​កាន់ប៉ុស្តិ៍​នគរបាលទំនប់ទឹក ដើម្បីសួរនាំជាបណ្តោះអាសន្ន។ ទោះបីជាយ៉ាងណាក៏ដោយ លទ្ធផលនៃការសាកសួរ​នៅមិនទាន់ដឹងច្បាស់នៅឡើយទេ។ ទស្សនាវីដេអូដូចខាងក្រោមនេះ៖

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.bektleay.com ដោយគ្មានការអនុញាតិ

Social media & sharing icons powered by UltimatelySocial