រឿងរ៉ាវដ៏អាថ៌កំបាំងនៃ រូងភ្នំថាំហ្លង់ (Tham Luang) ដែលក្មេងៗទាំង ១២ នាក់ រួមជាមួយគ្រូរបស់ពួកគេបានបាត់ខ្លួនរួមគ្នា ដឹងហើយព្រឺរក្បាល

រូងភ្នំ Tham Luang គឺជា​រូងភ្នំថ្មកំបោរ​ដ៏ធំបំផុតមួយ ហើយក៏ជា​រូងភ្នំមួយ ដែលវែងជាងគេ​បំផុតនៅ​ប្រទេសថៃ ដែលមានចំងាយជាង ៧ គម ហើយមាន​ចរន្តទឹក​ហូរជាប់ និងមានថ្មភ្នំធំតូចខ្ពស់ទាប។

រូងភ្នំនោះ គឺជាកន្លែង ដែលមាន​អាថ៌កំបាំងច្រើន ដែលប្រជាជនថៃ តែងនិយាយតៗគ្នា។ ទៀតសោត រូងភ្នំនោះក៏ធ្លាប់ត្រូវបាន ជនបរទេសជាច្រើននាក់ ព្យាយាមចូល​សាកល្បង​ដើម្បីធ្វើការស្រាវជ្រាវ តែមិនបានសំរេចនោះទេ។

ពេលដែល​ចូលទៅ​ដល់​រូងភ្នំ ពួកគេបាន​ជួបឧបសគ្គច្រើន ជាពិសេស​នៅក្នុងរូងនោះគឺ​ងងឹតខ្លាំងណាស់ ដែលជា​ហេតុធ្វើ​អោយពួកគេ មិនអាចទៅ​ដល់ ​ចុងបញ្ចប់​នៃរូងភ្នំនោះ​បានទេ។
រូងភ្នំ Tham Luang នេះស្ថិតនៅក្នុង ខេត្តឈៀងរ៉ៃ ហើយនៅតំបន់នោះ ក៏មានរូងភ្នំដែលស្រដៀងៗគ្នាដល់ទៅ ៣ ផ្សេងទៀត ដែលកន្លែងទាំងនោះ ទាក់ទាញភ្ញៀវទេសចរណ៍ អោយចូលទៅកំសាន្តនៅទីនោះផងដែរ។

ទោះបីជាយ៉ាងណាក៏ដោយ រូងភ្នំទាំងនោះត្រូវបាន អាជ្ញាធរហាមឃាត់ មិនចូលលេងកំសាន្តទេ សម្រាប់រដូវធ្លាក់ភ្លៀង ព្រោះវាអាចធ្វើអោយជន់លិច និងអាចបង្កជា គ្រោះថ្នាក់ផ្សេងថែមទៀតផង។

បើតាមសំដី​ប្រជាជនថៃ ដែលមានជំនឿតៗគ្នាថា រូងភ្នំ Tham Luang នេះ មានអាថ៌កំបាំងជាច្រើនទាក់ទងនឹងផ្លូវងងឹត ហើយក៏មិនសូវមានអ្នកណា ហ៊ាន​ចូលទៅក្នុងនោះទេ។ បើទោះបីជាមាន ក៏ពួកគេត្រូវផ្តល់ដំណឹងជូន អាជ្ញាធរជាមុនសិន ដើម្បីអោយអាជ្ញាធរ ជួយពិនិត្យមើលពីកំពស់ទឹកថា​តើមានសុវត្ថិភាពរឺអត់។

កាលពី ៥៩ ឆ្នាំមុន ក៏ធ្លាប់មាន​រឿងអាថ៌កំបាំងមួយ បានកើតឡើងផងដែរ ដែលកាលនោះ​មានបុរសម្នាក់បានបាត់ខ្លួន នៅក្នុងរូងភ្នំនោះ យ៉ាងអាថ៌កំបាំង រហូតដល់ទៅ ៣ ខែឯណោះ។ ទោះបីជាយ៉ាងណាក៏ដោយ ប្រភពព័ត៌មាន មិនបានបញ្ជាក់ច្បាស់លាស់ទេថា តើបុរសនោះទៅជាយ៉ាងណានោះទេ ៕

រូបភាពនៃសកម្មភាព ចុះរុករកមនុស្សទាំង ១៣ នាក់ដែលបាន បាត់ខ្លួននៅក្នុងរូងភ្នំ Tham Luang តាំងពីថ្ងៃសៅរ៍សប្តាហ៍មុន។

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.bektleay.com ដោយគ្មានការអនុញាតិ

Social media & sharing icons powered by UltimatelySocial