ប្រទេសហូឡង់ ចេញច្បាប់ហាមឃាត់យ៉ាងតឹងរឹង មិនអោយស្ត្រីម៉ូស្លីម ពាក់ស្បៃមុខនៅទីសាធារណៈទេ

កាលពី​ថ្ងៃអង្គារ៍​កន្លងទៅនេះ សភាជាន់ខ្ពស់​របស់ហូឡង់ បាន​ហាមឃាត់​ជាផ្លូវការ ទៅលើការពាក់ស្បៃមុខ ដែលគ្រប់នៅលើមុខ និងរូបរាងកាយ របស់ស្ត្រីម៉ូស្លីម។ ការហាមឃាត់នេះ នឹងជះឥទ្ធិពលដ៏ចំបង ទៅលើស្ត្រីម៉ូស្លីម ដែលកំពុងរស់នៅប្រទេសហូឡង់។

សម្រាប់នរណាម្នាក់ ដែលបាន​រំលោភបំពាន ទៅលើ​សេចក្តី​ហាមឃាត់នេះ​ នឹងត្រូវប្រឈមមុខនឹងការ​ផាកពិន័យ​ជា​ទឹកប្រាក់ រហូតដល់ ៤០៥ អឺរ៉ូ (៤៧២ដុល្លា)។ ការហាមឃាត់​នេះផងដែរ ក៏ត្រូវបានធ្វើ​ឡើង​ទៅ​លើមនុស្ស ដែល​ពាក់មួកសុវត្ថិភាព​ ជិតមុខស្លប់ និង ពាក់ម៉ាសលេងស្គីផងដែរ។ តំបន់ទីសាធារណៈ ដែលត្រូវបាន​ហាមឃាត់​រួមមាន សាលារៀន មន្ទីរពេទ្យ រឺ កន្លែង​ដឹកជញ្ជូន​សាធារណៈ។

គួរបញ្ជាក់ផងដែរថា ប្រទេសហូឡង់ មិនមែនជាប្រទេសទី ១ ទេ ដែលអនុវត្តច្បាប់នេះ។ ប្រទេសដាណឺម៉ាក ក៏ទើបតែអនុម័តច្បាប់នេះផងដែរ កាលពីខែមុនដែល ហាមឃាត់មិនអោយពាក់ស្បៃមុខនេះ នៅអគារសាធារណៈ ដែលនឹងចូលជា​ធរមាន​នៅក្នុង​ខែសីហា។ សម្រាប់ការ​ហាមឃាត់នេះ ប្រទេសបារាំងគឺជា ប្រទេសទី ១ ដែលអនុវត្តច្បាប់មុនគេ ដែលធ្វើឡើងតាំងពីឆ្នាំ ២០១១ ម្ល៉េះ ៕

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.bektleay.com ដោយគ្មានការអនុញាតិ

Anchor Beer
Social media & sharing icons powered by UltimatelySocial