ចប់!!! នារីម្នាក់ជួលឡាន Ferrari មិនទាន់បានប៉ុន្មាននាទីផង ស្រាប់តែនាងជិះបុកខ្ទេចស្ទើទាំងស្រុង (មានវីដេអូ)

ស្ត្រីជនជាតិចិនម្នាក់ ដែលរស់នៅទីក្រុង Wenling ប្រទេសចិនបានធ្វើអោយខ្ទេចរថយន្តសេរីទំនើបមួយគ្រឿងម៉ាក Ferrari ដែលមានតម្លៃប្រហែលជាង ៦៦ ម៉ឺនដុល្លា បន្ទាប់ពីនាងទើបតែ​ជួលបាន​ប៉ុន្មានតែប៉ុណ្ណោះ។

ស្ថិតនៅ​ក្នុង​​ហេតុការណ​គ្រោះថ្នាក់​ចរាចរណ៍នេះ បានបណ្តាលអោយ គំរបរថយន្ត Ferrari 458 ទទួលរងការខូចខាត​យ៉ាងធ្ងន់ធ្ងរ ខណៈពេលដែល កងរថយន្តម្ខាងស្ទើរតែដាច់ចេញពីរថយន្តតែម្តង។

បើយោងទៅលើ​វីដេអូពី​កាមេរ៉ាសុវត្ថិភាព បានបង្ហាញពី​សកម្មភាព រថយន្ត Ferrari ទំនងជាបាត់បង់ម្ចាស់ការ នៅពេលដែល កំពុងបើកបរនៅលើផ្លូវរអិល ហើយក៏បានរេចង្កូតទៅបុកបង្គោលដែក ចែកទ្រូងផ្លូវបាក់អស់ជាច្រើនកំណាត់ បន្ទាប់មកក៏បានទំលុះ ទៅបុករថយន្តម៉ាក BMW ពណ៌សមួយគ្រឿងទៀត ដែលបើកបរបញ្ច្រាសទិសគ្នា។

នៅក្នុងវីដេអូនោះផងដែរ គេក៏បានលឺស្ត្រីម្នាក់ ដែលជិះនៅក្នុង រថយន្តដ៏ទំនើបនោះស្រែកឡើងថា «ជាលើកទី ១ ហើយដែលបើកឡាន Ferrari នេះ។ នេះ​ពិតជា​អារម្មណ៍ដ៏អស្ចារ្យបំផុត»។

ទោះបីជាយ៉ាងណាក៏ដោយ នៅក្នុងហេតុការណ៍នេះ មិនបណ្តាលអោយ នរណាម្នាក់ គ្រោះថ្នាក់នោះទេ គ្រាន់តែសង្វែគដល់នារីរងគ្រោះ ដែលត្រូវរក​លុយទៅ​សងរថយន្ត ដែលនាងបានធ្វើអោយខូចខាត​នោះតែប៉ុណ្ណោះ៕

  

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.bektleay.com ដោយគ្មានការអនុញាតិ

Anchor Beer
Social media & sharing icons powered by UltimatelySocial