បុរសក្រិនរៀបការជាមួយនឹងនារីស្រស់ស្អាតម្នាក់ ធ្វើអោយមហាជនស្គាល់ថា ស្នេហាពិតមិនមែនគិតទៅលើរូបរាងនោះទេ

ខណៈពេល​ដែល​មនុស្ស​ជាច្រើន​កំពុង​តែ​ស្វែង​រក​ស្នេហាពិត ហើយក៏​មាន​អ្នកខ្លះ​ជឿថា នៅលើលោកនេះ​គ្មានទេ​ស្នេហា​ពិតនោះ ​ប៉ុន្តែប្តីប្រពន្ធមួយគូនេះ ដែលប្តីជា​បុរសក្រិន ហើយប្រពន្ធស្រីស្អាត នឹងធ្វើអោយអ្នកភ្ញាក់ផ្អើលជាមិនខាន។ យោងទៅ​លើ​រឿងរ៉ាវ​របស់ពួកគេ នឹងធ្វើអោយអ្នកអាន​រំជួលចិត្ត ហើយប្រហែល​ជាយល់នូវ​អ្វីដែល​ហៅថា​សេចក្តីស្រលាញ់ពិត។

Mara គឺជានារីម្នាក់ ដែលចាត់​ទុកថា មនុស្សស្រី​ដែលមាន​រូបសម្រស់ស្រស់ស្អាត ហើយមានគ្រប់លក្ខណៈទាំងអស់។ ចំណែកឯ​ប្តីរបស់នាងវិញ មានឈ្មោះថា Elo គឺជាមនុស្សក្រិន ដែលតែងគិតថា ខ្លួនឯងមិនល្អគ្រប់គ្រាន់ ក្នុងការស្រលាញ់​នរណាម្នាក់ទេ ប៉ុន្តែអ្វីៗ​បាន​ប្រែប្រូលចាប់តាំងពីគាត់​បានស្គាល់ Mara។

Elo ពិតរំភើបចិត្តខ្លាំង​ណាស់ នៅពេលដែល Mara ស្រលាញ់គាត់ ទោះបីជា​គាត់​មិនល្អគ្រប់គ្រាន់ក៏ដោយ។ សម្រាប់គាត់ Mara គឺជានារីដែល​ល្អគ្រប់យ៉ាង។ នៅក្នុងថ្ងៃមង្គលការរបស់ពួកគេ Elo បាននិយាយ​ទៅកាន់​នាងថា «តើអូនដឹងទេថា បងមានសំនួរជាច្រើន ចង់សួរទៅកាន់ព្រះ បងចង់សួរថាហេតុអ្វី? បងមិនទទួលបានចម្លើយទេ តែពេលនេះ​អូន​ឈរនៅពី​មុខបង បងក៏ដឹងថាអូនគឺ​ជាចម្លើយ​នៃសំនួរ​របស់បងទាំងអស់។ សម្រាប់ការអធិស្ឋាន របស់បងទាំងអស់។ តើអ្នកទៅដឹងថា Elo ដែលជា​បុរសមិនល្អគ្រប់គ្រាន់ ត្រូវបាននារីដែល​ល្អឥតខ្ចោះដូច Mara ជ្រើសរើសនោះ? អរគុណព្រះជាម្ចាស់»។

ចំណែកឯ​នៅក្នុងពាក្យសច្ចា​របស់ Mara វិញ នាង​ក៏បាន​សារភាពថា នាងក៏​មិនល្អឥតខ្ចោះអ្វីនោះដែរ ប៉ុន្តែនាង​សុំសន្យាថា​នឹងស្រលាញ់ ហើយមើលថែ គាត់អស់មួយ​ជីវិត​របស់នាង។ Mara បាននិយាយាថា «អូននឹងស្រលាញ់បង ជារៀងរហូតតទៅ។ គ្មានអ្វីសំខាន់​សម្រាប់អូន ដូចស្នេហា​រ​បស់ពួកយើងទេ។ អូនមាន​អារម្មណ៍ថា ទទួលបានការ​ប្រទានពរ ហើយទទួលបានសេចក្ដីអំណរ ពីបងដែល​ស្រលាញ់អូន ទោះបីអូនមិន​ល្អគ្រប់គ្រាន់​ក៏ដោយ ប៉ុន្តែបងតែងតែឃើញអូនថាជា មនុស្សមាន​តម្លៃសម្រាប់បង។ អូនជឿជាក់ថា ព្រះបាន​បង្កើត​អូនយ៉ាង​ពិសេសសម្រាប់បង។ ហើយអូន ក៏សន្យាថា​នឹងធ្វើជាដៃ ដែលបងត្រូវការ ដើម្បីឈោងចាប់ផ្កាយ ហើយធ្វើជាជើង ដែលបងត្រូវការដើម្បីបោះជំហានវែងៗ។ ដៃ និងជើងរបស់អូន គឺសម្រាប់បង»។

អ្នកចូលរួមនៅក្នុង​ពិធីមង្គល​របស់ពួកគេ គឺពោរពេញទៅដោយ អារម្មណ៍មនោសញ្ចេតនា ហើយពួកគេយំ​ដោយសារតែ​រំភើបចិត្តខ្លាំងពេក។ រឿងរ៉ាវស្នេហារបស់ Elo និង Mara បានធ្វើអោយមនុស្សជាច្រើន រំជួលចិត្តជាខ្លាំង ដោយសារតែ​ទំហំស្នេហា​របស់ពួកគេ ដែលមានចំពោះគ្នាទៅវិញទៅមក។ ក្រោយរៀបមង្គលការ ប្តីប្រពន្ធមួយគូនេះ ក៏ទទួលបានកូនប្រុសដ៏គួរអោយស្រលាញ់ម្នាក់ ដែលមានឈ្មោះថា Liam៕

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.bektleay.com ដោយគ្មានការអនុញាតិ

Social media & sharing icons powered by UltimatelySocial