ស្ត្រីម្នាក់ស្លាប់ ក្រោយពេលប្រើប្រាស់ថ្នាំរក្សារាង ដែលមានផ្ទុកសារធាតុបារ៉ត រយៈពេលយូរ

យោងតាម​ប្រពភព័ត៌មាន​មួយបាន​អោយដឹងថា ស្ត្រីម្នាក់ដែលមានឈ្មោះថា Didi បានសរសេររៀបរាប់អំពី អ្នកជិតខាងរបស់នាង​ម្នាក់ បានស្លាប់​ដោយសារតែ​ជំងឺតម្រនោម និងជំងឺខ្សោយបេះដូង ក្រោយពេលដែលនាង ប្រើប្រាស់ថ្នាំរក្សារាង ដែលមានផ្ទុកសារធាតុបង្កគ្រោះថ្នាក់ រយៈពេលវែង។

ស្ត្រីរូបនោះមាននិយាយថា «ខ្ញុំមិនសូវ​ស្គាល់អ្នក​ជិតខាង​ម្នាក់នោះ​ទេ ប៉ុន្តែម៉ាក់របស់ខ្ញុំ​បានប្រាប់ខ្ញុំ​អំពីរឿងនេះ។ ថ្ងៃមួយនាង (នារីរងគ្រោះ) ត្រូវបានគ្រួសារ បញ្ជូនទៅ​កាន់​មន្ទីរពេទ្យ ដោយសារ​តែ​ជំងឺតម្រងនោម​ធ្ងន់ធ្ងរ ហើយនឹង​មុខងារបេះដូង​ចុះខ្សោយ។ ជាអកុសល នាងបានស្លាប់បាត់បង់ជីវិតទៅហើយ។

ក្រោយការស្លាប់របស់នាង គ្រូពេទ្យក៏បានធ្វើកោសល្យវិច័យ ក៏រកឃើញថានាងស្លាប់ដោយសារតែ ផលិតផល​ថែរក្សាសម្រស់ ដែលនាងបានញុំា។ គួរអោយស្តាយ ដែលខ្ញុំមិនស្គាល់ ឈ្មោះថ្នាំ​ថែរក្សារាង​មួយប្រភេទនោះ។ ប៉ុន្តែយ៉ាងណាៗ អ្នកគួរតែ ប្រុងប្រយ័ត្ន​នៅពេលដែល ទិញថ្នាំប្រភេទណាមួយ ដើម្បីលេបថែរក្សាសម្រស់នោះ ព្រោះអ្នកមិនដឹងទេថា វាមានផ្ទុកសារធាតុគ្រោះថ្នាក់អ្វីខ្លះនោះទេ»៕

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.bektleay.com ដោយគ្មានការអនុញាតិ

Social media & sharing icons powered by UltimatelySocial