ប្តីប្រពន្ធមួយគូនេះ ចំណាយរយៈពេលជិត ២ ឆ្នាំ សាងសង់ផ្ទះកញ្ចក់ដ៏ស្រស់ស្អាត ដែលផ្គុំឡើងដោយបំណែកកញ្ចក់តូចៗ មើលខាងក្នុងពិតជាស្អាតមិនធម្មតាមែន

ផ្ទះតូច​ដ៏ស្រស់​ស្អាត​មួយខ្នង ដែលសង​អំពី​បំណែក​កញ្ចក់​ចំរុះពណ៌ ត្រូវបាន​សាងសង​ឡើងដោយ​ប្តីប្រពន្ធមួយគូ ដែល​ចំណាយ​រយៈពេលជិត​ ២ ទំរាំតែធ្វើរួច។ ផ្ទះកញ្ចក់ដែលសាងសងឡើងដោយ លោក Tony Heywood និងអ្នកស្រី Alison Condie ធ្វើឡើងដោយបំណែកកញ្ចក់ជាង ២០០០ បំណែក ហើយបំណែកកញ្ចក់ទាំងនោះ​ គឺជាកញ្ចក់នៅសតវត្សទី ១៨ និង សតវត្សទី ១៩ ដែលយកមកពីព្រះវិហារនៅទូទាំង ប្រទេសអង់គ្លេស បារាំង អាល្លឺម៉ង់ និងហូល្លង់។

ប្តីប្រពន្ធ​នេះរស់នៅទីក្រុងឡុង បានចំណាយពេលជិត ២ ក្នុងការ​តម្រៀប​បំណែក​កញ្ចក់នីមួយៗផ្គុំគ្នា។ លោក Tony​ បាននិយាយថា «ពួកយើង មិនច្បាស់ទេថា បំណែកកញ្ចក់​ទាំងនោះ​មានប៉ុន្មាន​អោយប្រាកដ​នោះទេ ប៉ុន្តែពួកយើង​សន្និដ្ឋានថា​វាប្រហែល​ជា ២០០០ បំណែកឯណោះ»។ គាត់បន្ថែមទៀតថា «ពួកយើង​បានយក​កញ្ចក់ទាំងនេះ ពីអ្នកដើរប្រមូលឯកជនម្នាក់»។

ផ្ទះកញ្ចក់នេះ​ទទួលបាន ការចាប់​អារម្មណ៍យ៉ាងខ្លាំង​ពី សំណាក​មហាជន​​ជាច្រើន នៅទូទាំងចក្រភពអង់គ្លេស ហើយប្តីប្រពន្ធមួយគូនេះ សង្ឃឹមថា ផ្ទះកញ្ចក់ដ៏ស្រស់ស្អាត​របស់ពួកគេ នឹងលក់បានជាង ៦ ម៉ឺនដុល្លា៕

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.bektleay.com ដោយគ្មានការអនុញាតិ

Anchor Beer
Social media & sharing icons powered by UltimatelySocial