ចប់!!! កណ្តុរចូលទៅកកេរលុយនៅក្នុងទូរ ATM អស់ទឹកប្រាក់ចំនួនប្រហែល ១៧,៦៨២ ដុល្លា

មាន​ហេតុការណ៍ដ៏​ភ្ញាក់ផ្អើលមួយ បានកើតឡើង​នៅទីក្រុង New Delhi ប្រទេសឥណ្ឌា។ យោងតាមប្រភពព័ត៌មាន បានអោយដឹងថា មានសត្វកណ្តុរ​ជាច្រើនក្បាល បានចូលទៅក្នុងទូរ ATM ហើយបាន​កកេរលុយ​នៅក្នុងទូរនោះ អស់ទឹកប្រាក់រាប់សិនលានរ៉ូពី ។

ហេតុការណ៍​នេះ​បាន​កើត​ឡើង កាលពី​ថ្ងៃទី ២១ ខែមិថុនា ឆ្នាំ ២០១៨ នៅឯ​ភាគខាងជើងប្រទេសឥណ្ឌា។ បើយោងតាម​សំដីប៉ូលីស​បានអោយ​ដឹងថា មានអ្នកស្រុកម្នាក់​បាន​ទៅ​
ដកលុយចេញពីទូរ ATM ប៉ុន្តែដកមិនបានទេ ក៏បានរាយការណ៍ប្រាប់មន្ត្រីប៉ូលីស ថា​ទូរ ATM ខូច ហើយមិនអាច​ដក​សាច់ប្រាក់​បានទេ។

ក្រោយ​ពេល​ទទួលដំណឹង​នេះ ខាងមន្ត្រីធនាគា​រក៏បាន​មកពិនិត្យមើល ដោយពួកគេបើកទូរ ATM ដើម្បីធ្វើការជួសជុល ស្រាប់តែពួកគេ ប្រទះឃើញ​សត្វកណ្តុរ​ងាប់មួយក្បាល និង កម្ទេចកំទីក្រដាស​ប្រាក់យ៉ាងច្រើន នៅក្នុងទូរ ATM នោះ ។

យោងតាម​សំដីប៉ូលីស​ប្រចាំ​តំបន់​បាន​លើកឡើងថា «ពួកគេ​បាន​ពិនិត្យមើល​លើករណីនេះ
យ៉ាងល្អិតល្អន់ហើយ វាមិនមែន​ជា​បទល្មើស​ព្រហ្មទណ្ឌ ឬការ​ឃុបឃិត​ណាមួយផ្សេងទេ នៅក្នុងហេតុការណ៍នេះ។ វាមើល​ទៅ​ដូចជា​សត្វកណ្តុរ​ចូលទៅ​ក្នុង​ម៉ាស៊ីន ATM តាមរយៈ​ប្រហោងតូចមួយ ដែលតភ្ជាប់​ជាមួយនឹង​ខ្សែភ្លើងតែប៉ុណ្ណោះ»។

មន្ត្រីធនាគារបាន ប្រាប់អោយដឹងទៀតថា ទឹកប្រាក់​ដែល​ខូចខាត​មាន​ចំនួន​ប្រមានជា ១,២ លានរ៉ូពី (ប្រហែល ១៧,៦៨២ ដុល្លា) ។ ជាក់ស្តែង​ក្រដាសប្រាក់ ដែលខូចខាតនោះ គឺជាក្រដាស ៥០០ និង ២០០០ រ៉ូពី។

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.bektleay.com ដោយគ្មានការអនុញាតិ

Anchor Beer
Social media & sharing icons powered by UltimatelySocial