ដាស់តឿនដល់អ្នក ដែលនិយមដាច់យប់មើល World Cup ប្រយ័ត្នជួបរឿងដូចបុរសម្នាក់នេះ

ថ្មីៗនេះមានរឿងដ៏រន្ធត់ចិត្តមួយ បានកើតឡើងលើបុរសវ័យ ៥៦ ឆ្នាំម្នាក់ ដែលមានឈ្មោះថាលោក Zhao ខណៈពេលដែលគាត់ ត្រូវបានក្រុមគ្រួសារ បញ្ជូនទៅកាន់មន្ទីរពេទ្យ ដោយសារតែគាត់គាំងបេះដូង ក្រោយ​ទស្សនា​​ការប្រកួត​​បាល់ទាត់​ពិភពលោក​រវាងក្រុម អាឡឺម៉ង់ និងម៉ិស៊ីកូ។

យោងតាម​ប្រភពព័ត៌មាន​បានអោយដឹងថា ការពិតទៅលោក Zhao គាត់ធ្លាប់មានប្រវត្តិជំងឺសរសៃឈាមបេះដូង ដែលគ្រូពេទ្យ​មិនអនុញ្ញាត​អោយគាត់​ចូលគេង​យប់ព្រលប់ ហើយមិនអោយគាត់​មានអារម្មណ៍​តានតឹងនោះទេ ប៉ុន្តែដោយសារ​តែ​គាត់ជា​អ្នកនិយម​ចូលចិត្ត​មើលការប្រកួតបាល់ទាត់ ជាពិសេស​ការប្រកួត​លំដាប់​ពិភពលោក​ផងនោះ ទើបបានជា​មួយរយៈនេះ គាត់តែងតែចូលគេងយប់ជ្រៅ។

ប្រភពព័ត៌មាន​ដដែលបាន​បន្តថា លោក Zhao ដែលមានវ័យ ៥៦ ឆ្នាំ ជាអ្នកគាំទ្រខាងអាឡឺម៉ង់ បានទទួល​រងនូវ​ការគាំងបេះដូង ហើយត្រូវបាន​បញ្ជូនទៅ​កាន់មន្ទីរទេព្យ នៅឯទីក្រុង Wuhan បន្ទាប់ពី​គាត់​ខកចិត្ត​យ៉ាងខ្លាំង​ ដោយសារ​ក្រុមដែល​គាត់គាំទ្រនោះ បានចាញ់ម៉ិកស៊ីកូ កាលយប់ថ្ងៃទី ១៧ ខែមិថុនាកន្លងទៅនេះ។

ទន្ទឹមនឹង​នេះផងដែរ គ្រូពេទ្យ​របស់លោក Zhao បាន​ដាស់តឿន​ដល់អ្នក ដែលមានជំងឺលើសឈាម រឺក៏អ្នកជំងឺបេះដូងជាដើម ដាច់ខាតកុំមើល World Cup ដាច់យប់ រឺរំជួលចិត្តខ្លាំងពេក ចៀសវាង​ជួបរឿង​អកុសល​ដូចជាលោក Zhao ។

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.bektleay.com ដោយគ្មានការអនុញាតិ

Social media & sharing icons powered by UltimatelySocial