នារីម្នាក់ស្រវឹងធ្លាក់ភ្នែក រអិលជើងធ្លាប់ចូលបង្គន់ បណ្តាលអោយជាប់ជើងម្ខាងដកចេញមិនរួច ទាល់តែទូរស័ព្ទសុំជំនួយពីក្រុមសង្គ្រោះបន្ទាន់

មានហេតុការណ៍​ដ៏គួរអោយ​ភ្ញាក់ផ្អើលមួយ​បានកើតឡើង​ នៅឯទីក្រុង Yulin ខេត្ត Guangxi ប្រទេសចិន ខណៈពេល​​​ដែលមាន​នរណាម្នាក់ បានទូរស័ព្ទហៅ​ ក្រុមអ្នក​ពន្លត់អគ្គីភ័យ ដោយ​ប្រាប់មានមនុស្សរអិលជើងធ្លាក់ ចូលទៅក្នុងបង្គន់ ហើយមិនអាច​ដកជើង​មកវិញបាន។

បើយោងតាម ប្រពភព័ត៌មាន បានអោយដឹងថា មុនពេលកើតហេតុ មាននារីម្នាក់ បានផឹកស្រវឹងធ្លាក់ភ្នែក ហើយនាងបាន​ដើរត្រេតត្រោត ទៅក្នុងបន្ទប់ទឹក ស្រាប់តែ មិនយ៉ាងម៉េចបានជា
នាងរអិលជើង ធ្លាក់ចូកទៅក្នុងបង្គន់។

ក្រុមគ្រួសារ​របស់នារីរងគ្រោះ បានជួយដកជើង របស់នាងចេញ​ពីបង្គន់ដែរ ប៉ុន្តែពួកគេព្យាយាមជួយ​សង្គ្រោះរយៈពេល ១ ម៉ោងហើយ នៅតែមិនអាច យកជើងរបស់នាង ចេញពីបង្គន់បានទៀត ដូច្នេះពួកគេក៏សម្រេចចិត្តខលទៅ ក្រុមអ្នកពន្លត់អគ្គីភ័យតែម្តង។

ក្រុមអ្នកពន្លត់អគ្គីភ័យ ក៏មកដល់កន្លែងកើតហេតុ ត្រឹមតែ ៦ នាទី ពួកគេក៏អាចយកជើងរបស់នាងចេញមកវិញបាន ដោយប្រើវិធីវាយបំបែកបង្គន់។ សំណាងល្អដែលជើងរបស់នាងមិនបាក់ គ្រាន់តែរបួសស្រាលតែប៉ុណ្ណោះ៕

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.bektleay.com ដោយគ្មានការអនុញាតិ

Social media & sharing icons powered by UltimatelySocial