អាណិតណាស់អាយុទើបតែ ១៨ ឆ្នាំសោះ តែមានរូបរាងមុខមាត់ ដូចមនុស្សអាយុ ៨០ ឆ្នាំ ដោយសារតែកើតជំងឺម្យ៉ាង

ថ្មីៗនេះមានយុវជនវ័យ ១៨ ឆ្នាំ បានធ្វើអោយ​អ្នកនិយមលេង​អ៊ីនធើណេត ប្រទេសចិនមានការចាប់អារម្មណ៍យ៉ាងខ្លាំង ដោយសារតែ​រូបរាងមុខមាត់​របស់គេ មើលទៅ​ដូចជា​ចាស់អាយុ ៨០ ឆ្នាំអ៊ីចឹង។ ការពិតទៅ​យុវជនរូបនោះ​កើតជំងឺដ៏កម្រម៉្យ៉ាង ដែលធ្វើអោយ​សាច់ដុំមុខ ហើយស្បែករបស់គេយារធ្លាក់ ហើយធ្វើអោយ​គេមើល​ទៅចាស់​ជាង​អាយុ​ពិតប្រាកដរបស់គេ។

យោងតាម​ប្រភពព័ត៌មាន មួយបាន​អោយដឹងថា​ក្មេងប្រុសនោះ​មានឈ្មោះថា Xiao Cui គឺជាសិស្សវិទ្យាល័យនៅឯខេត្ត Harbin ប្រទេសចិន។ មានមនុស្ស​ជាច្រើនបាន​គិតថា Xiao Cui មានអាយុ ៨០ ឆ្នាំ ប៉ុន្តែការពិត​ទៅគេ​ទើបតែអាយុ ១៨ ឆ្នាំតែប៉ុណ្ណោះ។

យោងតាមសំដីរបស់ Xiao Cui ដែលបាន​ផ្តល់បទ​សម្ភាសន៍​ជាមួយនឹង​អ្នកយក​ព័ត៌មាន បានអោយដឹងថា រូបគេ​ចាប់ផ្តើម​សម្គាល់ឃើញ​រោគសញ្ញាដំបូង នៅពេល​ដែលគេ​រៀន​ថ្នាក់បឋមម្ល៉េះ ហើយមុខ​របស់គេ​ចាប់ផ្តើម​ប្រែទៅជា​ចាស់បន្តិចម្តងៗ រហូតមានសភាពបែបនេះ។

វេជ្ជបណ្ឌិត​នៅមិនទាន់​ដឹងថា ស្ថានភាពដ៏កម្ររបស់ Xiao មកពីអ្វីនៅឡើយទេ។ បើតាមសំដីគ្រូពេទ្យបានអោយដឹងថា គ្មានវិធីណាអាចបញ្ឈប់ រឺធ្វើអោយវា​ត្រលប់មក​ដូចដើមវិញទេ ដូច្នេះ Xiao មានតែទទួលយកវា ហើយរស់នៅជាមួយវាអស់មួយជីវិត។

ជាសំណាងល្អដែល Xiao Cui គ្រាន់តែ​ផ្លាស់ប្តូររូបរាង និងមុខមាត់ ប៉ុន្តែវា​មិនប៉ះពាល់​ដល់សុខភាពរបស់គេ។ ទោះបីជា​យ៉ាងណា​ក៏ដោយ គ្រួសាររបស់គេ ក៏ដូចជាមិត្តភក្តិរបស់គេ​នៅតែគាំទ្រ និងផ្តល់កំលាំងចិត្ត​អោយគេ​គ្រប់ពេលវេលា។

យោងតាម​​សំដីមិត្តរួមថ្នាក់ ក៏ដូចជា​គ្រូបង្រៀន​របស់គេ បានប្រាប់អោយដឹងថា Xiao Cui គឺជាសិស្សល្អ និងជាសិស្សពូកែ។ មិត្តរួមថ្នាក់របស់គេ​ហៅគេថា «Superman» ។ គ្រូបង្រៀនរបស់គេបាននិយាយ​សរសើរគេថា​ជាមនុស្សតស៊ូ។

Xiao Cui និយាយទាំង​អារម្មណ៍​សោកសៅថា ពេលខ្លះមាន​មនុស្សជាច្រើន​បាននិយាយលេងសើចចំពោះ​រូបរាងរបស់គេ ហើយគេថែមទាំង​បានសារភាពថា មានពេលខ្លះគេទទួលអារម្មណ៍​ឈឺចាប់ខ្លះដែរ ប៉ុន្តែគេ​នៅតែ​ព្យាយាម​យកឈ្នះ​លើស្ថានភាពនេះ​បាន ហើយគិតទៅលើផ្លូវវិជ្ជមាន។

 

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.bektleay.com ដោយគ្មានការអនុញាតិ

Anchor Beer
Social media & sharing icons powered by UltimatelySocial