យុវតីវ័យ ១៩ ឆ្នាំកើតមកមានជំងឺចម្លែក សរីរាង្គខាងក្នុងលានចេញមកក្រៅ មានជីវិតថ្មីឡើងវិញ ក្រោយពេលជួបគ្រូពេទ្យទេវតា

យុវតីវ័យ ១៩ ឆ្នាំម្នាក់​ រស់នៅជាមួយនឹង រូបរាងដ៏ចម្លែក តាំងពីនាងកើតមកម្ល៉េះ ដោយសរីរាង្គខាងក្នុងរបស់នាង លានចេញក្រៅពោះ គួរអោយខ្លាចបំផុត។ នាងតែងតែ ទទួលការស្អប់ខ្ពើម និងត្រូវ​គេជេរប្រមាថ​មើលងាយ​ ដោយសារតែ រូបរាងខុសប្រក្រតីរបស់នាង។

 

យោងតាម​ប្រពភព័ត៌មាន ក្នុងស្រុកមួយ​បានអោយដឹងថា យុវតីវ័យ ១៩ រូបនោះ មានឈ្មោះថា Sauda Suleiman Amour បានកើតជំងឺដ៏​កម្រម្យ៉ាង​ពីកំណើត ដែលគេហៅថា hepatomphalocele។ វាគឺជាស្ថានភាព ជំងឺម្យ៉ាង ដែលធ្វើអោយ សរីរាង្គខាងក្នុង​ដូចជា ថ្លើម និង ពោះវៀន និងផ្នែកផ្សេងទៀត​ចេញក្រៅពោះ ដោយគ្រាន់តែមាន ស្បែកស្តើងបន្តិច គ្រប់ពីលើ សរីរាង្គទាំងនោះតែប៉ុណ្ណោះ។

ប្រភពព័ត៌មាន​ដដែល បានអោយដឹងថា Amour បានឈប់រៀន ៤ ឆ្នាំហើយ ដោយសារតែនាង ត្រូវគេ​ប្រមាថមើលងាយ នៅពេលដែល ឃើញពោះរបស់នាង​ហើមដូច្នេះ ហើយមានអ្នកខ្លះទៀត បានគិតថា​នាងមាន ផ្ទៃពោះថែមទៀតផង។ ក្រៅពីនេះទៀត នាងអារម្មណ៍ភ័យខ្លាច ថាមាននរណាម្នាក់វាយចំសរីរាង្គ ដែលលានចេញមកក្រៅនោះ។

ជាធម្មតាអ្នកជំងឺដ៏កម្រនេះ នឹងត្រូវទទួលការវះកាត់ភ្លាមៗ ត្រឹមតែប៉ុន្មានម៉ោង ក្រោយពេលដែលកើតមកម្ល៉េះ ប៉ុន្តែចំពោះ Amour ទទួលការវះកាត់ ២ ដងរួចមកហើយ នៅពេល​ដែលនាងមានអាយុ ៥ ឆ្នាំ ប៉ុន្តែអ្វីៗនៅ​តែ​មិន​ប្រសើរឡើង រហូតមកទល់ពេលថ្មីៗនេះ នាងបានជួបគ្រូពេទ្យទេវតា ដែលអាចជួយសង្គ្រោះនាងបាន។

គ្រូពេទ្យបានវះកាត់​ពន្លើស ស្បែកពោះ​របស់នាង ដោយប្រើខ្យល់រយៈពេល ២ សប្តាហ៍ ហើយប្រើថ្នាំ Botox ដើម្បីសម្រួលសាច់ដុំ មុនពេល​ដែលពួកគេយក សរីរាង្គរបស់នាង ញាត់ចូលទៅក្នុងពោះវិញ។

ថ្វីត្បិតតែ ការវះកាត់នោះ ហាក់បីដូចជា លំបាកលំបិនខ្លាំងបំផុត សម្រាប់គ្រូពេទ្យ ប៉ុន្តែការវះកាត់​របស់នាង នៅតែដំណើរការ​យ៉ាងរលូន និងទទួលបាន ជោគជ័យលើសពី​ការរំពឹងទុក។ ក្រោយការវះកាត់បាន ១ សប្តាហ៍ នាងក៏ត្រូវបាន គ្រូពេទ្យអនុញ្ញាតឱ្យ ហូបអាហាររាវៗបន្តិចម្តងៗ។ គ្រូពេទ្យបាននិយាយថា «របួសរបស់ Amour បានជាសះស្បើយឆាប់រហ័ស ហើយនាងនឹងអាចត្រលប់ទៅផ្ទះវិញ ក្រោយសម្រាក ​តាមដានសុខភាព ១ អាទិត្យទៀត»៕

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.bektleay.com ដោយគ្មានការអនុញាតិ

Anchor Beer
Social media & sharing icons powered by UltimatelySocial