ទារិកាកំសត់ត្រូវម្តាយបង្កើត យកទៅចោលនៅក្នុងព្រៃ ត្រូវស្រមោចរោមប៊ិះនឹងស្លាប់ សំណាងល្អរកឃើញពន្លឺជីវិតថ្មី ក្រោយរកឪពុកបង្កើតឃើញ

យោងតាម​សំដីបុរសម្នាក់ ដែលមានឈ្មោះថា Denis Sarantsev រស់នៅឯទីក្រុង Chelyabinsk ប្រទេសរុស្ស៊ី បានប្រាប់អោយដឹងថា គាត់បាន​លឺសំលេង​ក្មេងយំល្វើយៗ
ពីចម្ងាយ ដោយងឿយឆ្ងល់ គាត់ក៏ដើរតាមសំលេងនោះ ហើយក៏បានប្រទះឃើញ ទារកទើបនឹងកើតម្នាក់​ត្រូវបានគេ​យកទៅបោះចោល នៅក្នុងព្រៃក្បែររោងចក្រ ដែលគាត់កំពុងធ្វើការ។ ទារកកំសត់ត្រូវស្រមោចរោមឡើងពេញខ្លួន ។

គាត់ពិតជា​ភ្ញាក់ផ្អើលខ្លាំងណាស់ ពេលដែល​ឃើញ​ទារកស្ថិត​នៅក្នុងសភាពបែបនេះ។ ភ្លាមៗគាត់ក៏ទូរស័ព្ទទៅប៉ូលីស ដើម្បីរាយការណ៍អំពីករណីនេះ។ ក្រោយការស៊ើបអង្កេត​របស់ប៉ូលីស បានបញ្ជាក់ច្បាស់ថា ទារកនោះ​ពិតជា ត្រូវគេយកទៅបោះបង់ចោល​ពិតមែន ហើយភ្លាមៗក៏ត្រូវបានគេបញ្ជូនទៅ កាន់មន្ទីរពេទ្យមួយ ដែលនៅក្បែរកន្លែងកើតហេតុ ដើម្បីធ្វើការសង្គ្រោះបន្ទាន់។

គ្រូពេទ្យពិនិត្យឃើញ មានស្រមោចជាច្រើន បាន​ចូលទៅក្នុងត្រចៀក ហើយនឹងភ្នែករបស់ទារកពោរពេញទៅដោយខ្ទុះផងដែរ។ គ្រូពេទ្យថែមទាំង បញ្ជាក់ប្រាប់ទៀតថា ទារកនោះទើបតែកើតបានប្រហែលជា ៣ ថ្ងៃតែប៉ុណ្ណោះ។ សំណាងណាស់ ដែលនាង​សង្គ្រោះ ទាន់ពេលវេលា បើយឺតតែ​បន្តិចនាងអាចនឹងស្លាប់។​

បន្ទាប់ពី​ទទួលការព្យាបាល និងយកចិត្តទុកដាក់ពីគ្រូពេទ្យ ស្ថានភាពរបស់ទារក​ក៏ប្រែមកជានឹងនរល្អឡើងវិញ។ នាងត្រូវនៅបន្តការ សម្រាកព្យាបាលនៅឯមន្ទីរពេទ្យ ខណៈពេលដែល ប៉ូលីសព្យាយាម​ស្វែង​រកតំរុយ​ឪពុកម្តាយរបស់នាង។ ទារកកំសត់រូបនោះ ត្រូវបានគេដាក់ឈ្មោះថា Kristina ពិតជាសំណាងល្អខ្លាំងណាស់ ដែលនាងជា សះស្បើយយ៉ាងឆាប់រហ័ស សូម្បីតែភ្នែក និងត្រចៀករបស់នាង ដែលរងរបួសធ្ងន់ធ្ងរ ដោយសារស្រមោចខាំ ក៏ជាសះស្បើយធម្មតាវិញដែរ។

មិនយូរប៉ុន្មាន ប៉ូលីសក៏រកម្តាយ​បង្កើត​ក្មេងស្រីឃើញ។ យោងតាម​សំដីរបស់​ប៉ូលីសបានប្រាប់អោយដឹងថា ម្តាយក្មេងស្រីមានអាយុ ២២ ឆ្នាំ មានឈ្មោះថា Olesya Lukyanova ត្រូវប៉ូលីសចាប់ឃាត់ខ្លួន នាំទៅសាកសួរចម្លើយ។ នៅប៉ុស្តិ៍ប៉ូលីស នាងបាន​អះអាងថា​នាងត្រូវបានគេ
ចាប់រំលោភ ប៉ុន្តែនៅពេល ដែលប៉ូលីស ធ្វើការស៊ើបអង្កេត បន្ថែមអំពីករណីរំលោភនេះ នាងបែរជានិយាយថា នាងមិនចង់ទុកកូន ទើបនាងយក កូនទៅបោះចោលនៅក្នុងព្រៃ អោយស្លាប់តែម្តង។​

ក្រោយមកទៀត ប៉ូលីសក៏រកឃើញ បុរសម្នាក់ ដែលមានឈ្មោះថា Andrey Shelishpanov ដែលត្រូវជា​ឪពុកទារកកំសត់។ នៅពេលដែល ប៉ូលីសប្រាប់ថាគាត់ គឺជាឪពុកក្មេងស្រីកំសត់ គាត់ពិតជាមានការភ្ញាក់ផ្អើលខ្លាំងមែនទែន។ ការពិតទៅ Shelishpanov ធ្លាប់មានទំនាក់ទំនងស្នេហាជាមួយនឹង Lukyanova រយៈពេលត្រឹមតែ ២ រឺ ៣ ខែតែប៉ុណ្ណោះ។ ហើយនៅពេល ដែលគាត់បែកពីនាង គាត់មិនបានដឹងទេថា នាងមានកូនជាមួយគាត់។

បន្ទាប់ពីតេស្ត DNA រួចហើយ លទ្ធផល បញ្ជាក់យ៉ាងច្បាស់ថា Shelishpanov គឺជាឪពុកក្មេងយ៉ាងពិតប្រាកដមែន។ ដូច្នេះលោក Shelishpanov ក៏សម្រេចចិត្ត យកកូនទៅចិញ្ចឹម ជាមួយនឹង ភរិយារបស់គាត់ ដែលរៀបការពេញច្បាប់គឺអ្នកស្រី Tatyana ។

អ្នកទាំងពីររៀបការ បន្ទាប់ពី លោក Shelishpanov បែកបាក់ស្នេហា​ជាមួយនឹងម្តាយទារកកំសត់។ លោក Shelishpanov និងភរិយារីករាយនឹងស្វាគមន៍ Kristina ចូលទៅក្នុងជីវិតរបស់ពួកគេ។

ចំណែកឯ Lukyanova ត្រូវបានគេកាត់ទោស អោយជាប់គុក រយៈពេល ២ ឆ្នាំ ។ មហាជនហាក់មិនពេញចិត្តចំពោះការដាក់ទោសនេះ ហើយពួកគេនាំគ្នានិយាយថា កាត់ទោសនេះដូចជាស្រាលពេកហើយ សម្រាប់ការប៉ុនប៉ង សម្លាប់កូនស្រីបង្កើតរបស់ខ្លួននេះ។ វាពិតអាក្រក់ពេកណាស់។

ទោះបីជាយ៉ាងណាក៏ដោយ Kristina  អាចរកឃើញពន្លឺជីវិតថ្មី ហើយរស់នៅយ៉ាងកក់ក្តៅជាមួយនឹងឪពុកបង្កើតរបស់នាង៕

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.bektleay.com ដោយគ្មានការអនុញាតិ

Social media & sharing icons powered by UltimatelySocial