ទាយល៍មើលថាមួយណាជា Fan Bingbing ពិត ហើយ មួយណាក្លែងក្លាយ? កែសម្ភស្សអស់រយៈពេល ៨ ឆ្នាំ ព្រោះចង់បានមុខដូច Fan Bingbing ពេក

នារីជនជាតិចិនម្នាក់ ដែលមានឈ្មោះថា He Chengxi វ័យ ២៣ ឆ្នាំ គឺជា​តារាអ៊ីនធើណេត
បានសម្រេចចិត្ត ចំណាយប្រាក់អស់រាប់សិបម៉ឺនដុល្លា ក្នុងការកែសម្ភស្ស ដែលមានរយៈពេលដល់ទៅ ៨ ឆ្នាំ ព្រោះតែចង់បានមុខដូច Fan Bingbing ។

Chengxi ធ្លាប់ត្រូវបានគេ ចុះទំព័រមុខម្តងរួច​ទៅហើយ កាលពីឆ្នាំមុន បន្ទាប់ពីនាងបាន​លេចមុខនៅក្នុង​កម្មវិធីចំរៀង​ដ៏ពេញនិយម​មួយរបស់ចិនគឺ «Super Girl»។ នៅពេលនោះ នាងបានធ្វើអោយ ក្រុមអ្នកវិនិច្ឆយ មានការភ្ញាក់ផ្អើលជាខ្លាំង ដោយសារតែរូបរាងមុខមាត់របស់នាង។ តែអកុសល​នាងត្រូវបាន​គេជម្រុះចេញពី​ការប្រកួតជុំទី ១ ។

ដោយមាន​ការភ្ញាក់ផ្អើល​ជាមួយនឹង​រូបរាងដ៏អស្ចារ្យរបស់នាង បានធ្វើអោយប្រព័ន្ធផ្សព្វផ្សាយរបស់ចិន ចាប់ផ្តើមធ្វើការស្រាវជ្រាវប្រវត្តិរបស់នាង ហើយពួកគេក៏រកឃើញថា នាងបានវះកាត់កែសម្ភស្ស អស់រយៈពេលជាង ៨ ឆ្នាំមកហើយ ដោយកែអោយដូចនឹង តារាដ៏ល្បីរបស់ចិនគឺអ្នកនាង Fan Bingbing។

មានពាក្យចចាមអារ៉ាម​មួយចំនួន បានបង្ហើបថា​មិត្តប្រុសរបស់នាង ជាម្ចាស់គ្លីនិកកែសម្ភស្ស ហើយគាត់ជា​អ្នកជួយ​កែសម្ភស្សអោយនាង។ ទោះបីជាយ៉ាងណាក៏ដោយ គ្មានការបញ្ជាក់ច្បាស់លាស់ថាពិតរឺអត់នោះទេ។

ដោយសារតែ​រូបរាងមុខមាត់ដ៏​ស្រដៀងគ្នា​ទៅនឹងតារា​ដ៏ល្បីឈ្មោះរូបនោះ Chengxi ត្រូវបាន អ្នកនិយមលេង បណ្តាញសង្គម​ហៅនាងថា «Fake Fan Bingbing»។

Chengxi មានអ្នក follow នៅលើ Weibo ដែលជាប្រព័ន្ធ​ទំនាក់ទំនង​សង្គមរបស់ចិន ដល់ទៅ ១.២លាននាក់ ដែលធ្វើអោយនាង ក្លាយទៅជាតារាដ៏ល្បីឈ្មោះ នៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមនៅក្នុងប្រទេសចិននាពេលបច្ចុប្បន្ននេះ។

ខាងក្រោមនេះជារូបរបស់ Fake Fan BingBing

 

ខាងក្រោមនេះជា Fan Bingbing ពិត៖

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.bektleay.com ដោយគ្មានការអនុញាតិ

Social media & sharing icons powered by UltimatelySocial