ខ្លោចចិត្ត៖ សែងមឈូសម្តាយឡើងលើមេនដើម្បីបូជា ស្រាប់តែបាក់ជណ្តើរធ្លាក់មឈូសម្តាយ ចំក្បាលកូនប្រុសស្លាប់យ៉ាងអាណោចអាធម

មានហេតុការណ៍​ដ៏រន្ធត់ចិត្ត​មួយបាន​កើតឡើងនៅឯស្រុក Toraja ភាគខាងជើង ក្នុងខេត្ត Sulawesi ភាគខាងត្បូង នៃប្រទេសឥណ្ឌូនេស៊ី ខណៈពេលដែល អ្នកស្រុកអ្នកភូមិ នាំគ្នាសែងមឈូសស្ត្រីម្នាក់ ឡើងទៅលើមេនដើម្បីបូជា ស្រាប់តែបាក់ជណ្តើរ ឡើងទៅលើមេន រអិលមឈូសប៉ះក្បាលកូនប្រុស ស្លាប់យ៉ាងអាណោចអាធម។

យោងតាម ប្រភពព័ត៌មាន បានអោយដឹងថា មុនពេលកើតហេតុ អ្នកស្រុកអ្នកភូមិ​ជាច្រើននាក់បាននាំគ្នាសែងមឈូសស្ត្រីម្នាក់ ឡើងទៅលើមេន ដែលមាន​ការរៀបចំ ទៅ​តាមប្រពៃណីឥណ្ឌូណេស៊ី ហើយនោះក៏មាន កូនប្រុសរបស់ស្ត្រីនោះ ចូលរួមជួយសែងមឈូសផងដែរ។

នៅពេល ដែលឡើងទៅលើមេន មិនទាន់បានកន្លែង តម្កល់សពស្រួលបួលផង ស្រាប់តែបាក់ជណ្តើរ ហើយពួកគេបាត់បង់ជំហរ ទប់មិនជាប់ ក៏បានធ្លាក់មឈូសចុះមកក្រោម បណ្តាលអោយត្រូវក្បាលបុរសម្នាក់ ដែលត្រូវកូនប្រុស​របស់អ្នកស្លាប់នោះតែម្តង។

ប្រភពព័ត៌មានបន្តទៀតថា ក្រោយកើតហេតុ បុរសនោះក៏ត្រូវបាន សាច់ញាតិដឹកទៅកាន់មន្ទីរពេទ្យ ដើម្បីសង្គ្រោះបន្ទាន់ ប៉ុន្តែជាអកុសល គាត់ក៏ដាច់ខ្យល់ស្លាប់ នៅតាមផ្លូវទៅកាន់មន្ទីរពេទ្យបាត់ទៅហើយ។

ពិតជាគួរអោយរន្ធត់ចិត្តខ្លាំងណាស់។ ចុចវីដេអូខាងក្រោម ដើម្បីទស្សនាហេតុការណ៍ដ៏រន្ធត់នោះ៖

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.bektleay.com ដោយគ្មានការអនុញាតិ

Social media & sharing icons powered by UltimatelySocial