បុរសម្នាក់ធ្លាក់ក្រសាលគូថចេញមកក្រៅ ដោយសារតែអង្គុយលេងហ្គេមនៅក្នុងបន្ទប់ទឹកយូរពេក

មានហេតុការណ៍​ដ៏គួរអោយ​ភ្ញាក់ផ្អើលមួយ បានកើតឡើងនៅ​ប្រទេសចិន ខណៈពេលដែលបុរសម្នាក់ ត្រូវបានគេបញ្ជូន​ទៅកាន់មន្ទីរពេទ្យ ដើម្បីសង្គ្រោះបន្ទាន់ បន្ទាប់ពីគាត់មានអារម្មណ៍ថាមានអ្វីម្យ៉ាង លានចេញតាមរន្ធគូថរបស់គាត់ ក្រោយពេលដែលគាត់​អង្គុយលេងហ្គេមទូរស័ព្ទ នៅក្នុងបន្ទប់ទឹករយៈពេល ៣០ នាទី។

យោងតាម​ប្រភពព័ត៌មាន​បានអោយដឹងថា បុរសម្នាក់​ដែលគេមិន​ស្គាល់ឈ្មោះម្នា្កក់ ត្រូវបានគេបញ្ជូនទៅកាន់​មន្ទីរពេទ្យ​ទាំងកណ្តាលយប់ បន្ទាប់ពីគាត់មានអារម្មណ៍ថា មានអ្វីម្យ៉ាងមូលៗទន់ៗ លានចេញពី​ក្នុង​រន្ធគូថរបស់គាត់។ បើយោង​តាម របាយការណ៍ពិនិត្យ​របស់គ្រូពេទ្យបានអោយដឹងថា សាច់ទន់ៗ​ ដែលលានចេញ​ពី​ ​រន្ធគូថនោះគឺជាចុងពោះវៀនធំ រឺហៅថាធ្លាក់ក្រសាលគូថ។

ការពិតទៅគាត់ ទទួលរងនូវជំងឺលានក្រសាលគូថនេះតាំងពីគាត់មានអាយុ ៤ ឆ្នាំម្ល៉េះ ប៉ុន្តែគាត់មិនបានធ្វើការព្យាបាលនោះ រហូតមកដល់ថ្ងៃកើតហេតុ នៅពេលដែលគាត់ អង្គុយលេងហ្គេមនៅលើបង្គន់រយៈពេល ៣០ នាទីនោះ ធ្វើអោយក្រសាលគូថរបស់គាត់ លានចេញមកក្រៅបែបនេះតែម្តង។

បន្ទាប់ពី​ធ្វើ រោគវិច្ឆ័យរួចរាល់ហើយ គ្រូពេទ្យក៏បាន ធ្វើការវះកាត់ យកសាច់ដែលលាននោះចេញ។ ជាសំណាងល្អ ដែលស្ថានភាពរបស់គាត់ នៅមិនទាន់ធ្ងន់ធ្ងរខ្លាំង ដែលហួសពីសមត្ថភាពរបស់គ្រូពេទ្យ ទើបគ្រូពេទ្យអាច សង្គ្រោះជីវិតរបស់គាត់បាន៕

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.bektleay.com ដោយគ្មានការអនុញាតិ

Anchor Beer
Social media & sharing icons powered by UltimatelySocial