យ៉ាងហោចណាស់ មនុស្ស ៣ នាក់បានស្លាប់ ខណៈពេលដែលមនុស្ស ២០០ នាក់ផ្សេងទៀត រងរបួស បន្ទាប់ពីការរញ្ជូយដីមួយនៅប្រទេសជប៉ុន

មនុស្ស ៣ នាក់បានស្លាប់ បន្ទាប់ពីការរញ្ជួយដីទំហំ ៦.១ វ៉ិចទ័រ ដែលវាយប្រហារនៅក្នុងទីក្រុងអូសាកាប្រទេសជប៉ុន កាលពីព្រឹកព្រលឹមម្សិលមិញនេះ។ ការរញ្ជួយដីនេះ​បានបំផ្លាញអគារធំៗជាច្រើន ហើយនឹង​បណ្តាលអោយ​មនុស្សជាច្រើននាក់​រងរបួសផងដែរ។

យោងតាម​សំដីទីភ្នាក់ងារ​គ្រប់គ្រងគ្រោះអគ្គីភ័យ និង គ្រោះមហន្តរាយ​ប្រទេសជប៉ុន បានប្រាប់អោយដឹងថា​មនុស្ស ២១៤ នាក់ត្រូវបានគេ​បញ្ជូនទៅកាន់​មន្ទីរពេទ្យ ក្រោយការវាយប្រហារនេះ។

ក្នុងចំណោមអ្នកស្លាប់​ទាំង ៣ នោះ មានម្នាក់ជា​កុមារីវ័យ ៩ ឆ្នាំ មានឈ្មោះថា Rina Miyake ត្រូវបានជញ្ជាំងបេតុង​ធ្លាក់សង្កត់លើ ខណៈពេលដែល​នាងកំពុង​ដើរទៅសាលារៀន។ ចំណែកឯអ្នកស្លាប់ពីរនាក់ទៀត ម្នាក់ជាបុរសវ័យ ៨០ ឆ្នាំ​ស្លាប់ដោយសារ​ថ្មបាក់សង្កត់លើ និង ម្នាក់ទៀតមានអាយុ ៨៤ ឆ្នាំ ស្លាប់ដោយសារ ធ្នើដាក់សៀវភៅនៅក្នុងផ្ទះរបស់គាត់បាក់សង្កត់លើ។

ការរញ្ជូយដីនេះ​មានកម្រិតខ្ពស់បំផុត ដែលមិនធ្លាប់មាន​នៅទីក្រុងអូសាកានេះ។ យោងតាមសំដីទីភ្នាក់ឧតុនិយមជប៉ុន បាននិយាយថា ការរញ្ជួយដីនេះ បានកើតឡើងនៅវេលាម៉ោង ៨ ព្រឹក ម៉ោងនៅក្នុងស្រុក ថ្ងៃទី ១៨ ខែមិថុនា ឆ្នាំ ២០១៨៕

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.bektleay.com ដោយគ្មានការអនុញាតិ

Social media & sharing icons powered by UltimatelySocial