(មានវីដេអូ)៖ ស្ត្រីុម្នាក់បាត់ខ្លួនពីផ្ទះទៅណាមិនដឹង អ្នកភូមិក៏នាំគ្នា ផ្អើលឆោឡោដើររក ស្រាប់តែប្រទះឃើញសាកសព នៅក្នុងពោះរបស់សត្វពស់ទៅវិញ

មាន​ហេតុការណ៍​ដ៏គួរអោយ​ភ្ញាក់ផ្អើលមួយ​បានកើតឡើង​នៅឯកោះ Muna ស្ថិតនៅក្នុងខេត្ត Sulawesi ភាគខាងត្បូង នៃប្រទេសឥណ្ឌូនេស៊ី ខណៈពេលដែល​ មានសេចក្តីរាយការណ៍ថា មានស្ត្រីវ័យ ៥៤ ឆ្នាំម្នាក់បានបាត់ខ្លួនពីផ្ទះ។

ភ្លាមៗក្រោយពី​ការបាត់ខ្លួនរបស់ស្ត្រីរូបនោះ ក្រុមគ្រួសារ រួមទាំងអ្នកភូមិជាង ១០០នាក់ បាននាំគ្នាចេញរុករកស្ត្រីរងគ្រោះ។ យោងតាមសំដី ក្រុមគ្រួសាររបស់​ស្ត្រីរងគ្រោះ​បានប្រាប់​អោយដឹងថា ស្ត្រីរូបនោះមានឈ្មោះថា Wa Tiba អាយុ ៥៤ ឆ្នាំ។

បន្ទាប់ពី​ចេញរុករកស្ត្រីរូបនោះ អស់រយៈពេលរាប់ម៉ោង ស្រាប់តែអ្នកស្រុកអ្នកភូមិបានប្រទះឃើញពស់ដ៏ធំមួយ ដែលមានប្រវែង ៧ ម៉ែត្រ ដែលនៅឆ្ងាយពី ផ្ទះស្ត្រីរងគ្រោះប្រហែលជា ១ គីឡូម៉ែត្រ ហើយពោះរបស់ធំប៉ោង ហាមបីដូចជាបានលេបអ្វីម្យ៉ាងចូលទៅក្នុងពោះ។

ដោយមាន​ការសង្ស័យ​ក្រុមអ្នករុករក​ក៏បានសម្លាប់ពស់នោះ ហើយវះពោះរបស់វា ស្រាប់តែពួកគេមានការភ្ញាក់ផ្អើលជាខ្លាំង ព្រោះប្រទះឃើញ​សាកសពស្ត្រីរងគ្រោះ នៅក្នុងពោះរបស់សត្វពស់ដ៏ធំនោះ។

យោងតាមសំដី​លោកមេភូមិបាន​ប្រាប់អោយដឹងថា «នៅពេលដែល ពួកគេវះពោះសត្វពស់ ស្រាប់តែពួកគេ ប្រទះឃើញសាកសពរបស់ Tiba នៅក្នុងនោះ។ សត្វពស់ បានលេបក្បាលរបស់នាងចូលទៅមុន»។

ទស្សនាវីដេអូខាងក្រោម៖

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.bektleay.com ដោយគ្មានការអនុញាតិ

Social media & sharing icons powered by UltimatelySocial