កុំទុកចិត្តអ្នកដទៃអោយមើលថែកូនពេក ប្រយ័ត្នដូចករណីនេះ៖ កូនចេះតែយំមិនព្រមបាត់ ស្រាប់តែយកទៅពិនិត្យនៅពេទ្យៗ ប្រាប់ថាកូនបាក់ភ្លៅ

មានហេតុការណ៍​ដ៏គួរអោយ​សង្វែគមួយ​បានកើតឡើង កាលពីថ្ងៃទី ១៤ ខែមិថុនាម្សិលមិញនេះ នៅឯលើផ្លូវ Seksyen 19 ប្រទេសម៉ាឡេស៊ី។ យោងតាម​ប្រភពព័ត៌មាន​បានអោយដឹងថា ឪពុករបស់ទារករងគ្រោះ បាននាំកូនទៅ​ផ្ញើនៅមណ្ឌលមើលថែទាំទារក កាលពីវេលាម៉ោង ៧ ព្រឹក ដូចសព្វមួយដង ហើយនឹងត្រលប់មកទទួលវិញ នៅវេលាម៉ោង ៣ និង ១៥ រសៀល។

យោងតាមសំដីបុរសម្នាក់ ដែលជាឪពុកទារករងគ្រោះ បានអោយដឹងថា នៅថ្ងៃកើតហេតុគាត់បានយកកូនទៅផ្ញើនៅទីនោះ វេលាម៉ោង ៧ ព្រឹក ហើយត្រលប់មកយកវិញ នៅពេលវេលាម៉ោង ៣ រសៀល។ ពេលដែលគាត់ទៅយកកូនពី កន្លែងមើលថែទាំទារកវិញ កូនស្រីរបស់គាត់យំមិនព្រមបាត់សោះ ដូច្នេះគាត់ក៏បាននាំកូន ទៅកាន់មន្ទីរពេទ្យមួយកន្លែង ដើម្បីពិនិត្យសុខភាពកូន។

បន្ទាប់ពីធ្វើការឆ្លុះ X-ray រួចហើយ គ្រូពេទ្យបានប្រាប់ថា ភ្លៅខាងស្តាំរបស់កូនស្រីគាត់ត្រូវបានបាក់។ គាត់ពិតជាមាន ការភ្ញាក់ផ្អើលខ្លាំងមែនទែន នៅពេលដែល​ទទួលដំណឹងនេះ។ ភ្លាមៗគាត់ក៏បាន​រត់ទៅរាយការណ៍​ប្រាប់ប៉ូលីស ដើម្បីធ្វើការស៊ើបអង្កេត​លើករណីនេះ។

ទោះបីជាយ៉ាងណាក៏ដោយ គេនៅមិនទាន់​ដឹង ច្បាស់អំពី​មូលហេតុច្បាស់ ដែល​បណ្តាលអោយ​ទារកបាក់ភ្លៅនោះទេ។ គ្រូពេទ្យក៏​កំពុង ព្យាយាម​ពិនិត្យអោយបាន​ល្អិតល្អន់ ដើម្បីកំណត់ពី​មូលហេតុ​ច្បាស់លាស់។ ស្របគ្នានេះដែរ ប៉ូលីសក៏កំពុងស៊ើបអង្កេត អីពីដែលបានកើតឡើងនេះផងដែរ៕

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.bektleay.com ដោយគ្មានការអនុញាតិ

Anchor Beer
Social media & sharing icons powered by UltimatelySocial