(មានវីដេអូ)៖ ប្រជាជនអាហ្វ្រិក អះអាងថាចាប់បានបិសាច ដែលដើរដេកជាមួយស្ត្រីនៅក្នុងភូមិ

រូបថតប៉ុន្មានសន្លឹក​ដែលបាន​បង្ហោះនៅលើ​គណនី IG ឈ្មោះ @Le_cron បាននិយាយអះអាងថា ពួកអ្នកស្រុកអ្នកភូមិ នៅប្រទេសអាហ្វ្រិកចាប់បាន «tokoloshe» ជាបិសាច ដែលដើររួមភេទជាមួយនឹងប្រពន្ធអ្នកស្រុក។

អ្នកច្បាស់ជាអស់សំណើចផង គួរអោយខ្លាចផងនៅពេលដែល បានឃើញរូបនេះ ប៉ុន្តែការពិតទៅ បើតាមជំនឿរបស់ពួកអាហ្វ្រិក បាននិយាយថា វាគឺជាខ្មោចដ៏សាហាវបំផុត ហើយអ្នកស្រុកអ្នកភូមិខ្លាចវាខ្លាំងណាស់ ព្រោះវាចាប់បង្ខំស្ត្រីនៅក្នុងភូមិ អោយរួមរ័ក្សជាមួយវា។

យោងតាមរូបថតប៉ុន្មានសន្លឹកនោះ បានបង្ហាញពី​រូបភាព​បុរសម្នាក់មាន​សម្បុរខ្មៅ សក់ក្បាលសំពោង ក្រចកដៃវែងៗ ហើយមានប្រដាប់ភេទធំជាងក្បាលទៅទៀត ពិតជាគួរអោយខ្លាចខ្លាំងណាស់។

យោងតាមបទសម្ភាសន៍មួយ ដែលធ្វើឡើងដោយអ្នកនិយមបង្ហោះវីដេអូនៅលើ Youtube ដែលបានសម្ភាសន៍ ប្រជាជនអាហ្វ្រិកអោយបានដឹងថា​ tokoloshe ការពិតទៅជាមនុស្សដែលបានស្លាប់ ហើយបានរស់ឡើងវិញ ដោយសារតែមន្តអាគមផ្លូវងងឹត។​ នោះហើយជាហេតុធ្វើអោយអ្នកស្រុកមានការភ័យខ្លាច។

ទស្សនាវីដេអូដូចខាងក្រោម៖

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.bektleay.com ដោយគ្មានការអនុញាតិ

Social media & sharing icons powered by UltimatelySocial