អ្នកដែលចូលចិត្តញុំាអាហារ street food និង ភេសជ្ជៈកំប៉ុង ប្រយ័ត្នជួបរឿងអកុសលដូចនារីម្នាក់នេះ

ថ្មីនេះ​មាននារីជនជាតិ​ហ្វីលីពិនម្នាក់ បានចែករំលែក​នូវបទពិសោធន៍ក្នុងជីវិតមួយ ដែលនាងបានជួបប្រទះ​ក្រោយការញុំារបបអាហារមិនល្អ។ យោងតាម​ការសរសេរនៅលើគណនីហ្វេសប៊ុកឈ្មោះ Van Laragan Lpt បានប្រាប់ថា​នាងបាន​កើតជំងឺគ្រួសតំរងនោមធ្ងន់ធ្ងរ ក្រោយពេល​ដែលនាង​ចូលចិត្តផឹកគ្រឿងកំប៉ុង និងអាហារដែលមិនល្អ។

នាងបន្ថែមទៀតថា នាងចូលចិត្តផឹក​គ្រឿងកំប៉ុង​គ្រប់មុខដូចជា ទឹកក្រូច ទឹកផ្លែឈើ កាហ្វេកំប៉ុង ហើយនឹងអាហារចិញ្ចើមផ្លូវ (street foods) ដូចជា​ប្រហិតចៀន នំប៉័ងចៀន និងអាហារផ្សេងទៀត។

នាងតែងតែ​ញុំាជារៀងរាល់ថ្ងៃ បើទោះបីជា​ពេល​ដែលនាងមាន​ទំងន់​ក៏ដោយ ក៏នាងនៅតែញុំាវាដែរ។ រហូតមកដល់ថ្ងៃមួយ នាងចាប់ផ្តើមមាន​អារម្មណ៍ឈឺអួលៗនៅម្តុំពោះខាងក្រោម។ ក្រោយពេលសម្រាលកូនរួច​បានមួយសប្តាហ៍ នាងក៏ចាប់ផ្តើមឈឺពោះខាងស្តាំ កាន់តែខ្លាំងឡើងៗរហូតទ្រាំលែងបាន។ នាងគិតថាប្រហែលជាមានបញ្ហាអ្វីម្យ៉ាងហើយ ក្រោយពេលសម្រាលកូនរួច នាងក៏ប្រញាប់ទៅជួបគ្រូពេទ្យ។

ទៅដល់​មន្ទីរពេទ្យគ្រូពេទ្យពិនិត្យ ហើយក៏​រកឃើញថា ការឈឺអួលនេះ បណ្តាលមកពី​មានគ្រួសនៅក្នុងតម្រងនោមទៅវិញទេ វាមិនទាក់ទងនឹងការសម្រាលកូនឡើយ។ គ្រូពេទ្យក៏បានធ្វើការវះកាត់យកគ្រួសចេញពី​តម្រងនោមរបស់នាង។

នាងបន្ថែមថា​គ្រួសនៅក្នុង​តម្រងនោមនោះ​មានទំហំធំ​ខ្លាំងណាស់។ នាងក៏ផ្តាំផ្ញើដល់​អ្នកដែលចូលចិត្ត​ញុំា​អាហារមិនល្អ ដូចជា​អាហារ​តាមចិញ្ចើមផ្លូវ និងភេសជ្ជៈកំប៉ុងជាដើម គួរតែកាត់បន្ថយ ចៀសវាងជួបរឿងអកុសលដូចនាង៕

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.bektleay.com ដោយគ្មានការអនុញាតិ

Anchor Beer
Social media & sharing icons powered by UltimatelySocial