អស់និយាយហើយ ដឹកសម្រាមទាំងរ៉ឺម៉ក់មកចាក់ចោលមុខផ្ទះគេ បើជ្រុលជាចឹងទៅហើយ ម៉េចមិនដឹកមកទាំងឡានតែម្តងទៅ!!!

យោងទៅលើវីដេអូមួយ​ដែលបាន​បង្ហោះនៅ​គណនីហ្វេសប៊ុកឈ្មោះ Sophea Phon បានបង្ហាញពី​សកម្មភាពបុរសវ័យ​ចំណាស់ម្នាក់ បានជិះរ៉ឺម៉ក ដែលមានផ្ទុកសម្រាមពេញ ហើយយកមក​ចាក់ចោលនៅ​មុខផ្ទះរបស់គាត់។

បងស្រីបាន​សរសេរនៅ​លើវីដេអូនោះផងដែរថា សូមបងប្អូនជួយ share ដើម្បីរកយុត្តិធម៌អោយផ្ទះគាត់ផង ផ្ទះរបស់គាត់ក៏ត្រូវការស្អាតដែរ។ ទោះបីជាយ៉ាងណាក៏ដោយ ម្ចាស់គណនីហ្វេសប៊ុករូបនោះ មិនបានបញ្ជាក់ច្បាស់ទេថា ហេតុការណ៍នោះ បានកើតឡើងនៅម្តុំណានោះទេ ប៉ុន្តែសង្ឃឹមថា សមត្ថិកិច្ចអាចរកមុខបុរសចំណាស់នោះឃើញ ដើម្បីយកមកអប់រំ។ យ៉ាងណាសូមចូលរួមថែរក្សាបរិស្ថានទាំងអស់គ្នា សូមកុំយកគំរូតាមបុរសចំណាស់ម្នាក់នេះអី។

 

ទស្សនាវីដេអូខាងក្រោម៖

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.bektleay.com ដោយគ្មានការអនុញាតិ

Anchor Beer
Social media & sharing icons powered by UltimatelySocial