អោយកូនស្ពាយកាតាបធ្ងន់ធ្ងរៗទៅរៀនរាល់ថ្ងៃ ប្រយ័ត្នជួបរឿងដូចក្មេងប្រុសម្នាក់នេះ

យោងតាម​គណនីហ្វេសប៊ុក​ស្ត្រីម្នាក់ ដែលមានឈ្មោះថា Zahir Ali បានសរសេរ​ដាស់តឿន ដល់ឪពុកម្តាយគ្រប់រូប​អោយមាន​ការយកចិត្តទុក​ដាក់ចំពោះកូនៗ​ ដែលតែងតែ​ស្ពាយកាតាបធ្ងន់ៗរាល់ថ្ងៃ ប្រយ័ត្នជួបករណីដូចក្មួយរបស់នាង។ អ្នកនាង Zahir បាននិយាយថា ក្មួយរបស់អ្នកនាង ជាសិស្សថ្នាក់បឋមសិក្សា គេតែងតែ​ស្ពាយកាតាប ដាក់សៀវភៅធ្ងន់ៗជារៀងរាល់ថ្ងៃ។

លុះថ្ងៃមួយ ក្មួយនាងបាន​ត្អូញត្អែរថា​ឈឺខ្នងខ្លាំង មិនអាចទ្រាំបានទេ ដូច្នេះក៏បាននាំគេជួបគ្រូពេទ្យ។ គ្រូពេទ្យបានពិនិត្យមើល ហើយប្រទះឃើញថា ឆ្អឹងខ្នងក្មួយរបស់នាងកោងខុសពីធម្មតា។

ដូច្នេះគ្រូពេទ្យ បានធ្វើការណែនាំ អោយទទួលការវះកាត់ ដើម្បីតម្រងឆ្អឹងខ្នងឡើងវិញ ចៀសវាងអាការៈកាន់ធ្ងន់ធ្ងរឡើង។ ក្រុមគ្រួសាររបស់នាង​ក៏បានយល់ព្រម អោយគ្រូពេទ្យធ្វើការវះកាត់ដើម្បីព្យាបាលឆ្អឹងខ្នងកោងនោះ។

ដូច្នេះអ្នកនាង ក៏សុំដាស់តឿនដល់ឪពុកម្តាយ អោយមានការយកចិត្តទុកដាក់ចំពោះកូន ចៀសវាងជួបករណីដូចក្មួយប្រុសរបស់នាង។

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.bektleay.com ដោយគ្មានការអនុញាតិ

Social media & sharing icons powered by UltimatelySocial