ព្រៃផ្សៃពេកហើយ៖ ផ្ទុះរឿងប្រច័ណ្ឌ ស្ត្រីមួយក្រុមព្រួតគ្នាវាយ នារីវ័យក្មេងម្នាក់ ដោយសម្រាតខោអាវ ហើយស្រោចទឹកត្រីលើនាង នៅកណ្តាលទីសាធារណៈ

មានហេតុការណ៍​ដ៏គួរអោយ​ភ្ញាក់ផ្អើលមួយ​បានកើតឡើង​នៅប្រទេសវៀតណាម ខណៈពេលដែលនារីវួយក្មេងម្នាក់ ត្រូវបានស្ត្រីមួយក្រុម ព្រួតគ្នាវាយធ្វើបាប និងសម្រាត​សំលៀកបំពាក់របស់នាងចេញ ហើយថែមទាំងបាន ស្រោចទឹកត្រីលើនាង នៅទីសាធារណៈយ៉ាងឃោរឃៅបំផុត។

យោងតាមសំដីសាក្សី ដែលបានឃើញហេតុការណ៍នោះ បានប្រាប់អោយដឹងថា មុនពេលកើតហេតុគេឃើញ​នារីរងគ្រោះដើរតែម្នាក់ឯង ស្រាប់តែមាន មនុស្សស្រីមួយក្រុម បានមកស្ទាក់ផ្លូវរបស់នាង​ បន្ទាប់មកស្ត្រីទាំងនោះ ក៏ចាប់បោចសក់នារីរងគ្រោះនោះ ហើយក៏ទះកំផ្លៀងនាងជាច្រើនដៃ ក្រោយមកពួកនាង ក៏បានចាប់សម្រាតខោ ហើយយកទឹកត្រី​មកស្រោចពីលើនាងយ៉ាងព្រៃផ្សៃបំផុត។

ហេតុការណ៍ដ៏រន្ធត់នេះ​ក៏ត្រូវបានគេលួចថត ហើយបង្ហោះចែកចាយ​ពេញហ្វេសប៊ុក បង្កអោយមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង។ ទោះបីជាយ៉ាងណាក៏ដោយ គ្មាននរណាម្នាក់ ដឹងច្បាស់ទេថាហេតុអ្វីបាន ស្ត្រីមួយក្រុមនោះ ប្រើអំពើហឹង្សា​យ៉ាងព្រៃផ្សៃ​មកលើនារីរងគ្រោះទេ ប៉ុន្តែពួកគេជឿថានោះផ្តើមចេញពីភ្លើងប្រច័ណ្ឌ។

ក្រោយកើតហេតុរូច ស្ត្រីទាំងនោះក៏នាំគ្នារត់គេចខ្លួនអស់ ទុកអោយនារីរងគ្រោះ​នៅឈឺផ្សារតែម្នាក់ឯងនៅកណ្តាលផ្លូវ។ ភ្លាមៗនារីរងគ្រោះ​ក៏ត្រូវបានគេបញ្ជូនទៅកាន់​មន្ទីរពេទ្យ ដើម្បីព្យាបាលរបួស​ដែលដាច់រលាតចេញឈាម ដោយសារស្នាដៃ​នារីកំណាច់មួយក្រុមនោះ។

ហេតុការណ៍នេះ​កើតឡើងការពីយប់ថ្ងៃទី ១២ មិថុនា កន្លងទៅ នៅលើផ្លូវ Cao Thang ទីក្រុង Thanh Hoa ប្រទេសវៀតណាម។ ទាក់ទងទៅនឹងហេតុការណ៍នេះ នៅព្រឹកថ្ងៃទី ១៣ ខែមិថុនាម្សិលមិញនេះ ស្នងការនគរបាលទីក្រុង Thanh Hoa ក៏បានបញ្ជារ​អោយតាម​រកស្ត្រីដ៏ឃោរឃៅមួយក្រុមនោះ និងស្ត្រីរងគ្រោះ ដើម្បីយកមកសាកសួរចម្លើយ និងកសាងសំនុំរឿងទៅតាមផ្លូវច្បាប់។

ប្រភព៖ វៀនណាម

 

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.bektleay.com ដោយគ្មានការអនុញាតិ

Anchor Beer
Social media & sharing icons powered by UltimatelySocial