ប្រយ័ត្នខ្លួនអ្នកញៀនហ្គេមទាំងឡាយ៖ ស្តេចហ្គេមជនជាតិចិនម្នាក់ ធ្លាក់ខ្លួនពិការត្រឹមចង្កោះចុះក្រោម បន្ទាប់ពីចំណាយរយៈពេល ២០ ម៉ោង អង្គុយលេងហ្គេមកុំព្យូរទ័រ

ថ្មីៗនេះ​មានហេតុការណ៍​ដ៏ភ្ញាក់ផ្អើលមួយ បន្ទាប់ពី​ស្តេចហ្គេមជនជាតិចិនម្នាក់ ធ្លាក់ខ្លួនពិការត្រឹមចង្កេះចុះក្រោម ដោយសារតែ​ចំណាយពេល​អង្គុយលេងហ្គេមកុំព្យូរទ័រ អស់រយៈពេល ២០ ម៉ោង។

យោងតាមប្រភពព័ត៌មាន បានអោយដឹងថា មុនថ្ងៃកើត​ហេតុបុរសម្នាក់នោះ អង្គុយលេងហ្គេមកុំព្យូរទ័រនៅវេលាល្ងាច លុះព្រឹកឡើងស្រាប់តែគាត់ មានអារម្មណ៍ថា​ត្រឹមចង្កេះរបស់គាត់ចុះក្រោម ហាក់បីដូចជាគ្មានកំលាំងទាល់តែសោះ ហើយគាត់មិនអាចក្រោករួចនោះទេ។ ឃើញសភាពដូច្នេះ មិត្តភក្តិរបស់គាត់ក៏បានខលហៅ ឡានសង្គ្រោះបន្ទាន់មកទទួលទៅកាន់មន្ទីរពេទ្យ។

ហេតុការណ៍នេះ បានកើតឡើងនៅឯទីក្រុង Jiaxing ខេត្ត Zhejiang ប្រទេសចិន។ យោងតាមសំដីមិត្តភក្តិ​ជនរងគ្រោះ​បាននិយាយថា មុនពេលកើតហេតុ មិត្តភក្តិរបស់ខ្លួន​បានព្យាយាមក្រោកដើរទៅបន្ទប់ទឹក ប៉ុន្តែគេហាក់ដូចជា​គ្មានកំលាំងក្រោកទាល់តែសោះ ហើយជើងរបស់គេមិនអាចកំរើកបានទេ។

បុរសដែលជា មិត្តភក្តិម្នាក់នោះបន្ថែមទៀតថា បន្ទាប់ពីលើក​ជនរងគ្រោះ​ដាក់លើឡានសង្គ្រោះបន្ទាន់ហើយ ជនរងគ្រោះមានអារម្មណ៍ថា ខ្លួនបានបាត់បង់​អារម្មណ៍បញ្ជារ​ត្រឹមចង្កេះចុះមកក្រោមតែម្តង។

ក្រោយ​ធ្វើរោគវិនិច្ឆ័យ​របស់គ្រូពេទ្យ បានអោយដឹងថា ជនរងគ្រោះក្លាយជា​មនុស្សពិការត្រឹមចង្កេះចុះក្រោម ហើយមិនអាចព្យាបាលបានទេ ដូច្នេះគេត្រូវអង្គុយលើរទេះរុញអស់មួយជីវិត។នេះជាសារដាស់តឿនមួយ ដល់អ្នកដែលញៀនហ្គេម ក៏ដូចជាអ្នក ដែលចំណាយពេល​អង្គុយធ្វើការរយៈពេលយូររាប់ម៉ោង ក្នុងមួយថ្ងៃផងដែរ៕

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.bektleay.com ដោយគ្មានការអនុញាតិ

Anchor Beer
Social media & sharing icons powered by UltimatelySocial