គ្រូពេទ្យម្នាក់ផ្តាំផ្ញើដល់គ្រូពេទ្យដទៃ អោយយកចិត្តទុកដាក់ចំពោះអ្នកជំងឺ អោយដូចជាគ្រូសាររបស់ខ្លូន ក្រោយពេលគាត់ឆ្លងកាត់បទពិសោធន៍មួយនេះ
យោងទៅលើគណនីហ្វេសប៊ុករបស់បុរសម្នាក់ ដែលមានឈ្មោះថា Tester HSn ដែលជាគ្រូពេទ្យ បានសរសេររៀបរាប់ អំពីអារម្មណ៍ពិត បន្ទាប់ពីគាត់ជួបរឿងដ៏ភិតភ័យមួយ នៅពេលដែលកូនដែលទើបនឹងកើតរបស់គាត់ក្តៅខ្លួន។ លោកគ្រូពេទ្យម្នាក់នោះ បានបន្ថែមទៀតថា គាត់ជាគ្រូពេទ្យផ្នែកសង្គ្រោះបន្ទាន់ និងសណ្តំម្នាក់។ គាត់ឃើញសព្វគ្រប់រាល់ជំងឺធ្ងន់ធ្ងរ ដែលពេលខ្លះក៏អាចជួយសង្គ្រោះបាន ហើយខ្លះទៀតមិនអាចជួយបាន ប៉ុន្តែគាត់នៅតែមានស្មារតីនឹងនរ មិនចុះចាញ់ចំពោះឧបសគ្គទាំងនោះទេ។
បន្ទាប់ពីគាត់បានឆ្លងកាត់នូវបទពិសោធន៍ជីវិតដ៏ឈឺចាប់ ដែលបរាជ័យក្នុងការងារ ការភិតភ័យនៅពេលដែលចូលរួមក្នុងការវះកាត់លើ ឪពុករបស់គាត់ ក៏ដូចជាប្រពន្ធរបស់គាត់ និងនៅពេលដែលកូនទើបនឹងរបស់គាត់ក្តៅខ្លួន ទើបគាត់យល់ច្បាស់ពីអារម្មណ៍ពិត នៃការឈឺចាប់ទាំងនោះ។
គាត់ក៏ចង់ផ្តាំផ្ញើដល់គ្រូពេទ្យដទៃ អោយមើលថែអ្នកជំងឺរបស់ខ្លួន អោយដូចជាសាច់ញាតិរបស់ខ្លួនដូច្នេះដែរ។ គាត់បន្ថែមទៀតថា ពាក្យថាមិនអី ចូរនិយាយទៅកាន់សាច់ញាត្តិអ្នកជំងឺដោយប្រុងប្រយ័ត្នបំផុត។
ខាងក្រោមនេះជាអត្ថបទទាំងស្រុងរបស់គាត់៖
«ពេលនេះ ទើបយល់ពី អារម្មណ៍ពិត ក្នុងភាពជាឪពុកម្តាយ ពេលដែលកូនក្ដៅខ្លួនខ្លាំង! ខ្ញុំគឺជាគ្រូពេទ្យប្រពោធនកម្ម សង្គ្រោះបន្ទាន់ និង សណ្ដំ ម្នាក់ ដែលបានឃើញ សព្វគ្រប់រាល់ជំងឺធ្ងន់ ដែលពេលខ្លះជួយសង្គ្រោះបាន ពេលខ្លះមិនបាន ដែលស្ថិតក្នុងស្មារតីហ្នឹងនរ មិនដែលចុះញ៉នឹង
ឧបសគ្គទាំងពួង។ ប៉ុន្តែពេលនេះ បានយល់កាន់តែ ច្បាស់នូវអារម្មណ៍សាច់ញាត្តិអ្នកជំងឺ
ពេលដែល បងប្អូននឹង សាច់ញាតិឈឺធ្ងន់ម្ដងៗ !
ឆ្នាំនេះខ្ញុំបានទទួល បទពិសោធន៍ច្រើនណាស់ ក្នុងជិវិតនោះ ដែលរួមមាន ការឈឺចាប់ផ្លូវអារម្មណ៍ដែល បរាជ័យក្នុងការងារ ការភ័យភិតនៅពេលចូលរួម ក្នុងការធ្វើ ការវះកាត់លើឳពុកខ្លួន វះកាត់ប្រពន្ធខ្លួន និងពេល ដែលកូនទើបតែនឹងកើតក្ដៅខ្លួន។
នេះជាសារដល់គ្រប់រូប ចូរមើល ថែរអ្នកជំងឺ ដែលជាសាច់ញាតិអ្នកដ៏ទៃ អោយដូចសាច់ញាតិខ្លួនឯង។ ពាក្យថាមិនអី ចូរអ្នកនិយាយទៅកាន់ សាច់ញាតិអ្នកជំងឺ ដោយប្រុងប្រយ័ត្ន ហើយក្នុងរោគវិច្ឆ័យច្បាស់លាស់ ហើយអោយការទស្សទាយ អោយបានច្បាស់លាស់នឹងហ្មត់ចត់ !»
សង្ឃឹមថាគ្រូពេទ្យដទៃទៀតមានអារម្មណ៍ និងយល់ពីចិត្តរបស់សាច់ញាត្តិរបស់អ្នកជំងឺ ដូចជាលោកគ្រូពេទ្យម្នាក់នេះផងទៅចុះ។ ជាចុងក្រោយក៏ សូមជូនពរអោយកូនស្រី និងភរិយារបស់លោកគ្រូពេទ្យ មានសុខភាពល្អ និងរឹងមាំ៕
ប្រភព៖ Tester HSn
- ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ www.bektleay.com ដោយគ្មានការអនុញាតិ