ដាស់តឿនដល់ឪពុកម្តាយ អោយប្រុងប្រយ័ត្ន ចំពោះកូនៗរបស់អ្នកលោកអ្នក៖ ក្មេងប្រុសម្នាក់ខ្វាក់ភ្នែកដោយសារតែលេង កញ្ចប់ថ្នាំសម្ងួតដែលមាននៅក្នុងកញ្ចប់នំ

Silica gel ហើយនឹង​ថ្នាំសម្ងួត​ផ្សេងទៀត ដែលមាននៅក្នុងកញ្ចក់នំ រឺកញ្ចប់ផលិតផលផ្សេងៗ មិនគួរប្រហែស​អោយកូនលេងទេ ព្រោះវាអាច​បង្កគ្រោះថ្នាក់ធ្ងន់ធ្ងរ រហូតអ្នក​នឹកស្មានមិនដល់។ យោងតាមទំព័រហ្វេសប៊ុក North Physician បានសរសេររៀបរាប់ ហេតុការណ៍ដ៏រន្ធត់មួយ ដែលបានកើតឡើង ចំពោះក្មេងប្រុសអាយុ ៨ ម្នាក់ លេងថ្នាំសម្ងួត​ ដែលមាននៅក្នុងកញ្ចប់នំ បណ្តាលអោយ​ផ្ទុះខ្វាក់ភ្នែកម្ខាង។

យោងតាម​ប្រភពព័ត៌មាន​ដដែលបាន​អោយដឹងថា ក្មេងប្រុស​រងគ្រោះ​មានឈ្មោះថា Keke អាយុ ៨ ឆ្នាំ បានយក silicon gel ទៅហែកលេង ព្រោះចង់ដឹងថា​មានអ្វីនៅក្នុងនោះ។ សំណាងមិនល្អ ថ្នាំសម្ងូតនោះមានផ្ទុះ ពេលលាយជាមួយនឹងទឹក ហើយក៏ខ្ទាត​ចូលភ្នែក​ខាងស្តាំរបស់ក្មេងប្រុសនោះតែម្តង។

ពេលដែលម្តាយរបស់ keke ដឹងរឿងនេះហើយ ក៏បានបញ្ជូនកូន​ទៅកាន់មន្ទីរពេទ្យភ្លាម។ គ្រូពេទ្យធ្វើការ​ពិនិត្យរកឃើញ ភ្នែករបស់ keke ខាងស្តាំត្រូវ​ស្អិតជាប់ទាំងស្រុង បន្ទាប់ពីសារធាតុរាវអាល់កាឡាំង ចូលទៅក្នុងភ្នែករបស់គេ ដែលជាហេតុ ធ្វើអោយភ្នែករបស់គេ ពិការជារៀងរហូត។

យោងតាម ការពន្យល់បកស្រាយ​របស់អ្នកជំនាញ បានអោយដឹងថា គ្រឿងផ្សំដ៏សកម្ម ដែលមាននៅក្នុង​ថ្នាំសម្ងួតនោះគឺជា កំបោរធ្វើអោយស្អិត រឺគេហៅថា អុកស៊ីដកាល់ស្យូម។ នៅពេលដែលវា​លាយជាមួយនឹងទឹក នោះវាមាន​ប្រតិកម្មគីមី​កើតមានឡើង។

ប្រតិកម្មនេះ​នឹងឡើង​កំដៅខ្លាំង ហើយប្រសិន​បើវា​កើតមានឡើង​នៅកន្លែងចង្អៀត កន្លែងដែលខ្ទប់ជិត រឺខ្យល់នៅក្នុងបរិវេណ​ដែលមានកំរិតនោះ វាអាចនឹងធ្វើការ​មានការផ្ទុះកើតមានឡើង៕

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.bektleay.com ដោយគ្មានការអនុញាតិ

Social media & sharing icons powered by UltimatelySocial