អ្នកដែលចូលចិត្តយក Power Bank ដាក់តាមខ្លួន ប្រយ័ត្នជួបករណីដូចបុរសម្នាក់នេះ

យោងតាម​កាមេរ៉ាសុវត្ថិភាព​នៅក្នុងរថយន្តក្រុង បានបង្ហាញ​រូបភាពដ៏រន្ធត់មួយ អំពីព្រឹត្តការណ៍នៃការផ្ទុះ Power Bank ឆេះកាតាបស្ពាយក្រោយ របស់អ្នកដំណើរម្នាក់។ ហេតុការណ៍នេះកើតឡើងកាលពីថ្ងៃទី ៣០ ខែឧសភាកន្លងទៅ។

បើមើលទៅលើវីដេអូនោះ បានបង្ហាញអោយឃើញថា បុរសម្នាក់កំពុង​អង្គុយនិយាយគ្នាជាមួយ​នឹងមិត្តភក្តិរបស់គាត់ម្នាក់ទៀត នៅក្នុងរថយន្តក្រុង ហើយបុរសនោះ មានកាន់ទូរស័ព្ទក្នុងដៃ និងបានស្ពាយកាតាបមួយពី មុខគាត់ផងដែរ។ មិនបានប៉ុន្មានផងមកស្រាប់ គេឃើញមានផ្សែងសាយភាយចេញពី ក្នុងកាតាបរបស់បុរសម្នាក់នោះ ហើយស្រាប់តែផ្ទុះឆេះតែម្តង។

ភ្លាមៗ ក៏បានរលាស់កាតាប​របស់គាត់ចេញពីខ្លួន។  បន្ទាប់មក​អ្នកបើកឡានក្រុង​បានឈប់អែមខាង ដើម្បីអោយបុរសនោះ បោះកាតាបដែលកំពុងឆេះចេញទៅក្រៅ ហើយធ្វើការពន្លត់ភ្លើង។ ជាសំណាងល្អ​ដែល​ហេតុការណ៍នេះ មិនបានបង្ក​អោយនរណាម្នាក់ រងរបួសទេ គ្រាន់តែមានការភិតភ័យខ្លាំងបន្តិច។

ការផ្ទុះ Power Bank នេះមិនមែនជាលើកទី ១ នោះទេ វាធ្លាប់កើតមានឡើង​ច្រើនដងរួចមកហើយ។ ជាក់ស្តែងនៅ​ប្រទេសចិន កាលពីប៉ុន្មានខែមុន ក៏ធ្លាប់មានករណីនេះម្តងដែរ គឺផ្ទុះ Power Bank នៅលើជើងហោះហើរ​ China Southern Airline ពីទីក្រុងក្វាងចូវ ទៅកាន់ស៊ាងហៃ។ ដូច្នេះសម្រាប់អ្នកដែលឧស្សាហ៍ដាក់ Power Bank តាមខ្លួន សូមមេត្តាប្រុងប្រយ័ត្ន៕​

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.bektleay.com ដោយគ្មានការអនុញាតិ

Social media & sharing icons powered by UltimatelySocial