ដាស់តឿនដល់ឪពុកម្តាយ ដែលមានទំលាប់ចងអង្រឹងអោយកូនគេង កុំប្រហែសអោយសោះ ប្រយ័ត្នស្តាយក្រោយ ដូចស្ត្រីម្នាក់នេះ
ក្មេងស្រីអាយុ ១ ខួបម្នាក់ បានធ្លាក់ពីលើអង្រឹង ស្លាប់បាត់បង់ជីវិតភ្មាមៗ គួរអោយសង្វែគខ្លាំងណាស់។ យោងតាម ការរៀបរាប់របស់អ្នកស្រី Rosalinda Abreu ដែលត្រូវម្តាយក្មេងស្រីរងគ្រោះ បានអោយដឹងថា នៅថ្ងៃកើតហេតុ អ្នកស្រីបាន ចងអង្រឹងអោយ កូនស្រីរបស់អ្នកស្រី ដែលមានអាយុ ១ ខួប ដាក់អោយគេងជាមួយនឹង កូនរបស់អ្នកស្រីម្នាក់ទៀត ដែលមានអាយុ ២ ខួប កាលពីព្រហស្បត្តិ៍សប្តាហ៍មុន។
បន្ទាប់ពីអោយកូនគេងលក់នៅលើអង្រឹងហើយ អ្នកស្រីក៏បានដើរចេញទៅបាត់។ លុះពេលដែលអ្នកស្រីត្រលប់មកវិញ អ្នកស្រីក៏ប្រទះឃើញ កូនរបស់អ្នកស្រី ធ្លាក់ចេញតាមប្រលោះសំណាញ់អង្រឹងបាត់ទៅហើយ។
អ្នកស្រី ក៏ប្រញាប់នាំកូនទៅកាន់ មន្ទីរពេទ្យដែលនៅជិតផ្ទះបំផុត។ ប៉ុន្តែជាអកុសល គ្រូពេទ្យបានប្រាប់អ្នកស្រីថា កូនស្រីរបស់អ្នកបានស្លាប់បាត់បង់ជីវិតបាត់ទៅហើយ ដោយសារតែ ក្បាលរបស់នាងបានបោកទៅនឹងដីធ្ងន់ធ្ងរ។
នេះជាករណីមួយ ដែលឪពុកម្តាយគ្រប់រូប គួរតែប្រុងប្រយ័ត្ន អោយបានខ្ពស់ នៅពេលដែលអ្នកចងអង្រឹងអោយកូនគេង។ គ្រោះថ្នាក់ដោយសារអង្រឹងនេះ ក៏ធ្លាប់កើតមានឡើងញឹកញាប់ហើយដែរ ដូចជាករណីដាច់ខ្សែអង្រឹង កូនដាំក្បាលចុះ ខណៈពេលដែលពួកគេឈរតោងអង្រឹង ជាដើម។ ដូច្នេះត្រូវតែប្រយ័ត្នអោយខ្ពស់ ចៀសវាងការស្តាយក្រោយ៕
- ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ www.bektleay.com ដោយគ្មានការអនុញាតិ