តោះទៅមើលជីវិតក្រៅឆាករបស់ សាន ឆាយតួឯកស្រីនៅក្នុងរឿង F4 ២០០១ ទាំងអស់គ្នា ពិតជាគួរអោយច្រណែនខ្លាំងណាស់!!!

អ្នកណាខ្លះចូលចិត្តមើលរឿង F4? រឿងនោះផងដែរ​ក៏មានការ​ចូលរួមសម្តែងពី​សំណាកតារា ប្រុសស្អាតតៃវ៉ាន់ទាំង ៤ ដួង រួមជាមួយនឹង តារាស្រីរាងតូចច្រឡឹង គឺអ្នកនាង ​Barbie Hsu ដែលដើរតួជា សាន ឆាយ។

ជីវិតក្រៅរង្វង់សិល្បះ អ្នកនាង Barbie Hsu រឺ សាន ឆាយ បាន​រៀបការជាមួយនឹង​បុរសម្នាក់ដែលមានឈ្មោះថា Wang Xiaofie ដែលជា​អ្នកជំនួញជនជាតិចិន។ បន្ទាប់ពីរៀបការបាន ៨ ឆ្នាំ អ្នកនាង និងស្វាមី ទទួលបានចំណងដៃ​ក្រោយ​អាពាហ៍ពិពាហ៍​កូនពីរនាក់គឺស្រី ១ (អាយុ ៤ ឆ្នាំ) និងប្រុស ១ (អាយុ ២ ឆ្នាំ)។

ថ្មីៗនេះ  អ្នកនាង សាន ឆាយ បានបង្ហើប​ប្រាប់អ្នកយកព៌ត័មាន Apple Daily ថា អ្នកនាងទំងន់កូនមួយទៀតហើយ ដែលនេះគឺជាកូនទី ៣។ យោងតាមការ​ផ្តល់បទសម្ភាសន៍​ជាមួយនឹង Apple Daily តារាសម្តែងរាងតូចច្រឡឹងវ័យ ៤១ ឆ្នាំរូបនេះបាននិយាយថា នាងមានអារម្មណ៍ថា ខ្លួនឯង​ដូចជា​ចាស់ណាស់​ទៅហើយ​ក្នុងការយកកូនទី ៣ នេះ។

នាងបានលើកឡើងថា «ខ្ញុំគិតថាខ្ញុំមិនគួរមានកូនទេ។ ខ្ញុំពេលនេះ​មានអាយុចាស់​ណាស់ទៅហើយ។ ប៉ុន្តែវាគឺជាការចៃដន្យ ព្រោះខ្ញុំបាន​សម្រេចចិត្ត​​ថា​លែងយក​កូនទៀតហើយ ដូច្នេះខ្ញុំក៏ទទួលការងារច្រើន»។

ថ្វីត្បិតតែ នាងមានវ័យ ៤១ ឆ្នាំក៏ដោយ ប៉ុន្តែអ្នកនាងសាន ឆាយ នៅតែក្មេងដដែល។ អ្នកនាងបានបង្ហើប​ប្រាប់ពី​អាថ៌កំបាំងថែរក្សា​សម្រស់របស់នាងថា នាងគ្រាន់តែផឹកទឹកក្រូចឆ្មារក្តៅឧណ្ហៗមួយកែវ ហើយនឹងទឹកតែផ្កា ១ កែវជារៀងរាល់ថ្ងៃ។

ហើយសម្រាប់ពេលយប់វិញគឺ នាងត្រូវតែគេងអោយបានគ្រប់គ្រាន់។ ជាពិសេសត្រូវការពារស្បែក ពីការត្រូវកំដៅថ្ងៃខ្លាំង។ អ្នកនាងតែងតែលាបឡេការពារកំដៅថ្ងៃមុនពេលចេញក្រៅ។ អ្នកនាងសាន ឆាយ​ បន្ថែមទៀតថា នាងទទួលបានភាពកក់ក្តៅពីស្វាមីរបស់នាងខ្លាំងណាស់។

តោះទៅមើលជីវិតក្រៅឆាករបស់ សាន ឆាយតួឯកស្រីនៅក្នុងរឿង F4 ២០០១ ទាំងអស់គ្នា៖

 

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.bektleay.com ដោយគ្មានការអនុញាតិ

Social media & sharing icons powered by UltimatelySocial