ប្រុងប្រយ័ត្នពេលក្តៅខ្លួន និងឈឺក្បាល វាអាចជារោគសញ្ញាគំរាមកំហែងជីវិត ដូចបុរសម្នាក់ស្មានតែខ្លួនឯង មិនកើតអីធ្ងន់ធ្ងរ ព្រោះគ្រាន់តែឈឺក្បាល និងក្តៅខ្លួន ស្រាប់តែ ២ សប្តាហ៍ក្រោយស្លាប់បាត់!!!

មានហេតុការណ៍​ដ៏​គួរអោយ​ភ្ញាក់ផ្អើល​មួយបាន​កើតឡើង បុរសម្នាក់ដែល​មាន​ឈ្មោះថា Patrick Maniebo បានស្លាប់ បន្ទាប់ពីមិនអើពើអំពីអាការៈ​ឈឺក្បាល និងក្តៅខ្លួន ព្រោះគាត់គិតថាវាមិនមាន​អ្វីធ្ងន់ធ្ងរនោះទេ គាត់គ្រាន់តែទៅចាក់ថ្នាំ និងទិញថ្នាំលេបតែប៉ុណ្ណោះ។

យោងតាមសំដី នារីម្នាក់​ដែលមាន​ឈ្មោះថា Jovelyn Maniebo ត្រូវជាប្អូនស្រីរបស់អ្នកជំងឺ បានបង្ហោះ​នៅលើ​គណនីហ្វេសប៊ុក​របស់នាង ដោយបានដាស់តឿន​ដល់អ្នកលេង​ហ្វេសប៊ុកទាំងអស់ អោយមាន​ការប្រុងប្រយ័ត្ន នៅពេលដែល ឈឺក្បាល រឺក្តៅខ្លួន ចៀសវាងជួបបញ្ហា​ដូចជាបងប្រុសរបស់នាង។

អ្នកនាង Jovelyn បានប្រាប់អោយដឹងថា បងប្រុសរបស់នាង ជាកម្មករ​ធ្វើការ​នៅក្នុងរោងចក្រមួយកន្លែង​នៅប្រទេស​កូរ៉េខាងត្បូង។ បញ្ហាចាប់ផ្តើម​កើតមានឡើង នៅពេលដែល​បងប្រុសរបស់នាង​បានត្អូញត្អែរថា ឈឺក្បាល ហើយនឹងក្តៅខ្លួន ក្អក ប៉ុន្តែគាត់​មិននឹកស្មានថា​ វាជាបញ្ហាធំនោះទេ ដោយគាត់គ្រាន់តែទៅគ្លីនិក ហើយអោយពេទ្យចាក់ថ្នាំ និងទិញថ្នាំខ្លះមកលេបតែប៉ុណ្ណោះ។

លោក Patrick បានធូរស្រាលបន្តិច បន្ទាប់ពីទៅគ្លីនិចរួច ប៉ុន្តែ ៤ ថ្ងៃក្រោយមក គាត់ក៏ចាប់ផ្តើមធ្លាក់ខ្លួនឈឺម្តងទៀត។ គាត់នៅតែ បដិសេធមិនទៅមន្ទីរពេទ្យ ដោយគាត់ជឿជាក់ថា វានឹងជាសះស្បើយ​ឡើងវិញ​ពេលឆាប់ៗនេះ។ លុះថ្ងៃបន្ទាប់ នៅវេលាម៉ោង ១២ និង ៤៥ នាទី ទាបភ្លឺ ស្រាប់តែគាត់​បានប្រកាច់ ហើយក៏ត្រូវបានគ្រូសារ ប្រញាប់ដឹកទៅមន្ទីរពេទ្យ។

ពេលទៅដល់ មន្ទីរពេទ្យលោក Patrick ត្រូវបានគ្រូពេទ្យ ធ្វើការសង្គ្រោះបន្ទាន់ ហើយអោយថ្នាំលេប ប៉ុន្តែស្ថានភាពជំងឺ​របស់គាត់ បានធ្ងន់ធ្ងរទៅហើយ។ គាត់ក៏ត្រូវបានគេនាំទៅ ចូលទៅបន្ទប់ ICU ដើម្បីតាមដាន ស្ថានភាពរបស់គាត់។ នៅពេលដែល ការធ្វើតេស្តរបស់គាត់ ចេញមក គ្រូពេទ្យមាន​ការភ្ញាក់ផ្អើល​យ៉ាងខ្លាំង ព្រោះលោក Patrick មានជំងឺរលាកខួរក្បាលធ្ងន់ធ្ងរ ដែលបណ្តាលមកពី​ការឆ្លងមេរោគ។

ក្រុមគ្រូពេទ្យ សង្ស័យថាឆ្លងមេរោគនេះ មកតាមរយៈខ្យល់អាកាស។ លោក Patrick ត្រូវបានគ្រូពេទ្យចាក់ថ្នាំប្រឆាំងនឹងវីរុស ដែលវាអាច ទប់ស្កាត់ការឆ្លងរីករាលដាល ប៉ុន្តែគួរអោយស្តាយសួត និង តម្រងនោមរបស់គាត់ បានខូចខាតធ្ងន់ធ្ងរ រួចទៅហើយ។ បន្ទាប់ពី​ទទួលបានការ​ព្យាបាល ស្ថានភាពរបស់គាត់បាននឹងនរបន្តិច ប៉ុន្តែគាត់នៅតែ សន្លប់មិនដឹងខ្លួន។

ប៉ុន្តែជាអកុសល ៤ ថ្ងៃក្រោយមក លោក Patrick ក៏គាំងបេះដូង ហើយគាត់ក៏ត្រូវបាន គ្រូពេទ្យ ប្រកាសប្រាប់ថា បានស្លាប់បាត់បង់ជីវិត​ហើយ។ ដូច្នេះប្រសិនបើ អ្នកមានអាការៈឈឺក្បាលខ្លាំង ២ ថ្ងៃហើយនៅមិនទាន់បាត់ សូមកុំប្រហែស ព្រោះវាអាចក្លាយជា ករណីធ្ងន់ធ្ងរដូចបុរសម្នាក់នេះ៕

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.bektleay.com ដោយគ្មានការអនុញាតិ

Social media & sharing icons powered by UltimatelySocial