ដាស់តឿនដល់ឪពុកម្តាយ ដែលឧស្សាហ៍នាំកូនៗទៅលេងហែលទឹក ប្រយ័ត្នជួបករណីដូចជាក្មេងស្រីម្នាក់នេះ

យោងតាម ការបង្ហោះនៅលើ គណនីហ្វេសប៊ុករបស់ស្ត្រីម្នាក់ ដែលមានឈ្មោះថា Ira Tarina Ochan ត្រូវជាម្តាយក្មេងស្រីរងគ្រោះ បានរៀបរាប់ និងដាស់តឿនដល់ ឪពុកម្តាយគ្រប់រូប
ដូចខាងក្រោមថា «នេះជាសារ​ដាស់តឿនដល់​មាតាបិតាទាំងអស់ អោយមានការប្រុងប្រយ័ត្ន នៅពេលដែល​នាំកូនទៅលេងហែលទឹក។

រឿងនេះបានកើតឡើង ចំពោះកូនស្រីរបស់ខ្ញុំ។ ខ្ញុំ និងគ្រួសារបាននាំកូន ទៅលេងហែលទឹក ដែលនៅមិនឆ្ងាយពី ផ្ទះរបស់ពួកយើងប៉ុន្មានទេ។ ប៉ុន្តែអ្វីៗស្រាប់តែ ផ្ទុយស្រលះទៅវិញ ការសប្បាយក៏ក្លាយទៅជា ទុក្ខសោកទៅវិញ។ បន្ទាប់ពីត្រលប់មកពី ហែលទឹកវិញ ២ រឺ ៣ ម៉ោង ក្រោយមក កូនរបស់ខ្ញុំ ស្រាប់តែរាគ ហើយមានឈាមហូរមកជាមួយនឹង លាមករបស់គេ។ ពួកយើងក៏ប្រញាប់បញ្ជូនកូន ទៅកាន់គ្លីនិកដែលនៅជិតបំផុត។

ពីរបីថ្ងៃកន្លងផុតទៅ ស្ថានភាពកូនរបស់ខ្ញុំ នៅតែមិនប្រសើរឡើង ហើយខ្ញុំក៏បាននាំគេទៅជួបគ្រូពេទ្យកុមារម្តងទៀត។ គ្រូពេទ្យបាននិយាយថា កូនរបស់ខ្ញុំមានរបួសនៅត្រង់គូថរបស់គេ ប៉ុន្តែខ្ញុំឆ្ងល់ណាស់ ព្រោះពេលដែលខ្ញុំមើលទៅវាដូចជាគ្មានរបួសអ្វីទេ ប៉ុន្តែគ្រាន់តែក្រហមបន្តិច ដោយសារតែបត់ជើងញឹកញាប់ពេក។ ពេទ្យក៏បានអោយថ្នាំមកញុំានៅផ្ទះ ប៉ុន្តែ ជាច្រើនថ្ងៃកន្លងទៅ ស្ថានភាពកូនរបស់ខ្ញុំ នៅតែមិនទាន់ប្រសើរឡើង។

លាមករបស់គេ នៅតែមានឈាមមកជាមួយ។ ខ្ញុំពិតជាភ័យខ្លាំងណាស់ តើកូនរបស់ខ្ញុំកើតអ្វីអោយប្រាកដ?​ ខ្ញុំក៏បានបញ្ជូនកូន ទៅកាន់មន្ទីរពេទ្យរដ្ឋ។ គ្រូពេទ្យនៅទីនោះ ក៏បានយកលាមកទៅពិនិត្យ ហើយពួកគាត់បានរកថា កូនរបស់ខ្ញុំ មានឆ្លងមេរោគ ដោយអតិសុខុមប្រាណ
ហៅថា Amoeba ហើយបាក់តេរីបានចូលទៅស៊ី នៅក្នុងពោះវៀនកូនរបស់ខ្ញុំ ដែលធ្វើអោយគេធ្លាក់ឈាមបែបនេះ។

ខ្ញុំពិតជារន្ធត់ចិត្តខ្លាំងមែនទែន។ ខ្ញុំក៏បានសួរគ្រូពេទ្យថា តើវាឆ្លងដោយរបៀបណា? ពួកគាត់ពន្យល់ប្រាប់ខ្ញុំថា ការធ្លាក់ឈាមតាមលាមកនេះ បណ្តាលមកពី​ការឆ្លងមេរោគ ដោយពួកប៉ារ៉ាស៊ីត Entamoeba hystolytica។ ប៉ារ៉ាស៊ីត អាចវាយប្រហារ ទៅក្នុងពោះវៀន និងសរីរាង្គដទៃទៀតនៅក្រៅពោះវៀន។ ប្រសិនបើ ការឆ្លងមេរោគប៉ារ៉ាស៊ីតនេះ បានវាយប្រហារពោះវៀន នោះវានឹងលេចនូវរោគសញ្ញាផ្សេងៗដូចជា ឈឺពោះ ហូរឈាម​តាមលាមក ក្អួតចង្អោរ ជាដើម។

ក្មេងៗភាគច្រើន ឆ្លងមេរោគអាសន្នរោគនេះ ដោយសារតែពួកគេញុំា រឺផឹកអ្វីមួយ ដែលកខ្វក់ ​ដែលមាន​ផ្ទុកពពួកប៉ារ៉ាស៊ីតនេះ។ អាងហែលទឹក គឺជាកន្លែង ដែលមានសំបូរទៅដោយពពួកបាក់តេរីទាំងនេះ នៅរួមបញ្ជូលគ្នា ហើយងាយស្រួលនឹងធ្វើអោយ ក្មេងៗឆ្លងមេរោគនេះខ្លាំងណាស់ នៅពេលដែលពួកគេ ច្រលំលេបទឹកចូលទៅក្នុងពោះ។

ដូច្នេះ នៅពេលដែល អ្នកនាំកូនៗ របស់អ្នក ទៅលេងនៅទីនោះ ត្រូវតែប្រុងប្រយ័ត្ន ព្រោះវាអាចធ្វើអោយកូនរបស់អ្នក ប្រឈមនឹងបញ្ហាកូនជារបស់ខ្ញុំ នៅពេលនេះអ៊ីចឹង។ នេះយល់ល្អកុំនាំកូនទៅលេងហែលទឹកអី ព្រោះអាងហែលទឹកសាធារណៈមិនល្អស្អាតនោះទេ»៕

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.bektleay.com ដោយគ្មានការអនុញាតិ

Social media & sharing icons powered by UltimatelySocial