លោកតាវ័យ ២៥៦ ឆ្នាំ ចែករំលែកអាថ៌កំបាំងអាយុវែង

ស្ទើតែពុំជឿទាល់តែសោះថា នៅលើលោកនេះមាន​មនុស្សដែល​មានអាយុវែង រហូតដល់ទៅ ២៥៦ ឆ្នាំ។ តើអ្នកធ្លាប់លឺឈ្មោះ Li Ching-Yuen ដែររឺទេ ? គាត់គឺជា​បុរសដែល​មានអាយុវែងជាងគេបំផុត​នៅលើពិភពលោក ដែលនៅរស់រានមានជីវិតនៅឡើយ។

យោងតាម​កំណត់ត្រាពិភពលោក បានធ្វើការកត់ត្រាថាលោកតា Mbah Gotho ដែលមានអាយុ ១៤៥ ឆ្នាំ គឺជាមនុស្សដែលមាន អាយុវែងជាងគេ ប៉ុ​ន្តែនៅមានមនុស្សដែលមាន អាយុច្រើនជាងនេះទៀត។ លោកតា Li Ching-Yuen រស់នៅប្រទេសចិន ត្រូវបានគេដឹងថា ជាមនុស្សដែលមានអាយុវែងបំផុតគឺ ២៥៦ ឆ្នាំ ហើយនៅមានជីវិតរស់នៅឡើយទេ។ ស្តាប់ទៅពិតជាមិនគួរអោយជឿទាល់តែសោះ ព្រោះកម្រនឹងមានមនុស្សដែលមានអាយុ ១០០ ឆ្នាំណាស់ ចុះទំរាំ ២៥៦ ឆ្នាំ។

លោកតា Li Ching-Yuen បានចាប់ផ្តើមធ្វើការជា គ្រូឳសថបុរាណ តាំងពីអាយុជាង ១០ ឆ្នាំម្ល៉េះ គាត់បានប្រមូលឳសថបុរាណដូចជា lingzhi goji berry យិនស៊ិនព្រៃ he shoo wu ហើយនឹង gotu kola ហើយនឹង​ ឳសថបុរាណផ្សេងទៀត ដែលបេះមកពី​ជួរភ្នំ​នៅប្រទេសចិន។ គាត់ក៏បានធ្វើដំណើរទៅកាន់ Kansu Sansi Tibet Annam Siam និង Manchuria ដើម្បីដើរប្រមូល​ឳសថបុរាណផងដែរ។ គាត់ដឹងអំពីលក្ខណៈ​សម្បត្តិផ្សេងៗ​នៃឳសថ និងដឹងពីវិធីដែលធ្វើអោយអាយុវែង។

អស់រយៈពេលជិត 40 ឆ្នាំមកនេះ គាត់ហូបឱសថបុរាណ ជាច្រើនមុខខុសៗគ្នា និងស្រាអង្ករតែប៉ុណ្ណោះ។ គាត់ជាអ្នកជំនាញ ផ្នែកឱសថបុរាណ និងជាអ្នកប្រឹក្សាយោធាផងដែរ។ លោកតាបានចូលរួមជាមួយ​កងទ័ពចិន​ ហើយក៏ជា​គ្រូបង្រៀនក្បាច់គុនថែមទៀតផង។

លោកតាធ្លាប់ជាមនុស្សដ៏ល្បីល្បាញនៅក្នុងជួរកងទ័ព។ នៅពេលដែល លោកតាបានចូលនិវត្តន៍ លោកតា​ក៏បន្ត ដើរប្រមូលឱសថជាច្រើនប្រភេទទៀត។ គាត់ថែមទាំងបាន ចាប់ផ្តើមលក់ឱសថដែលគាត់ប្រមូលនោះទៅអោយអ្នកដទៃផងដែរ។

លោកតា Li បានប្រាប់អាថ៌កំបាំងដ៏​សាមញ្ញមួយ​របស់គាត់ ដែលធ្វើ​អោយអាយុវែងថា​ “ចូររក្សាចិត្តអោយស្ងប់ស្ងាត់​ អង្គុយដូចជាសត្វអណ្តើក ដើរដូចជាព្រាបហើយ ដេកដូចជាសត្វឆ្កែ”។ គាត់បន្ថែមទៀតថា ស្ថានភាពផ្លូវចិត្ត​របស់មនុស្ស មានតួនាទីយ៉ាងសំខាន់ ដែលជួយធ្វើអោយ​មនុស្សអាយុវែង។

ជាមធ្យម​មនុស្សរស់នៅ​ក្នុងបណ្តាប្រទេសអភិវឌ្ឍន៍ មានអាយុត្រឹម​ចន្លោះពី 65 ទៅ 75 ឆ្នាំតែប៉ុណ្ណោះ។ ថ្វីបើមានការជឿនលឿន​ផ្នែកវេជ្ជសាស្ត្រក៏ដោយ ក៏ការផ្លាស់ប្តូរនេះ មិនមានការប្រែប្រួលនោះទេ។ ការផ្លាស់ប្តូរអាកាសធាតុ ទំលាប់ក្នុងការញុំាអាហារ​ដែលមិនផ្តល់នូវ​សុខភាពល្អ ហើយនឹងការបំពុលបរិយាកាស សុទ្ធតែជា​កត្តា​ដែលបណ្តាល​អោយស្លាប់មុនអាយុ។ ហើយមានមនុស្សតិចណាស់ ដែលអាចរស់នៅរហូតដល់ទៅ ១០០​ ឆ្នាំ ហើយវាពិតជាមិនយល់ទាល់តែសោះថា ហេតុអ្វីបានជា​លោកតា អាចរស់នៅបានដល់ទៅ ២៥៦ ឆ្នាំ។

របបអាហារផ្តល់នូវសុខភាពល្អ ហើយនឹងរបៀបរស់នៅដ៏សកម្ម ជួយបង្កើនអាយុជីវិតរបស់មនុស្ស ហើយនេះក៏ជា ការស្រាវជ្រាវរបស់​អ្នកវិទ្យាសាស្ត្រផងដែរ។ ដូច្នេះហើយទើបជា​លោកតា Li Ching-Yuen អាចរស់នៅបានដល់ទៅ ២៥៦ ឆ្នាំ ព្រោះលោកតាហូបតែ​អាហារល្អៗ ហើយនឹងរស់នៅក្នុងជីវិត​ដែលគ្មានភាពតានតឹង។

ប្រសិនបើគ្រប់គ្នាអាចធ្វើបាន នោះយើងពួកយើង ក៏អាចរស់នៅដល់ទៅអាយុ ១០០ ឆ្នាំដូចគ្នាដែរ។ រស់នៅដោយ ស្ងប់សុខខាងផ្លូវចិត្ត ស្រលាញ់អ្វីៗគ្រប់យ៉ាង ដែលនៅជុំវិញអ្នក ហើយសើចអោយបានច្រើន ញុំាអាហារ ដែលផ្តល់នូវសុខភាពល្អ នោះហើយជា អាថ៌កំបាំងអាយុវែងរបស់លោកតា។

  

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.bektleay.com ដោយគ្មានការអនុញាតិ

Anchor Beer
Social media & sharing icons powered by UltimatelySocial