បុរសម្នាក់ចំណាយពេលវេលា ១២ ម៉ោង ដើរថតកន្លែងដែលធ្លាប់ថតរឿង F4 ឆ្នាំ ២០០១

រឿង F4  របស់តៃវ៉ាន់ ដែលថតឡើង នៅក្នុងឆ្នាំ ២០០១ ពិតជាទទួលបានការចាប់​អារម្មណ៍យ៉ាងខ្លាំងពី​សំណាកទស្សនិកជន ស្ទើរតែ​ជុំវិញពិភពលោក រឿងនោះផងដែរ​ក៏ត្រូវបាន​បណ្តាប្រទេស​ជាច្រើនបានទិញសិទ្ធ​យកទៅថត​ឡើងវិញថែមទៀតផង។

ថ្វីត្បិតតែរឿងនេះ បានចាក់បញ្ចាំង​យូរណាស់មកហើយ ប៉ុន្តែទស្សនិកជន​នៅតែមិនអាច បំភ្លេចសាច់រឿងដ៏ប្រទាក់ក្រលា បែបស្នេហាយុវវ័យបានដែរ។

ថ្មីៗនេះ មានបុរសម្នាក់​បានចំណាយ​ពេលវេលា​របស់គាត់​អស់រយៈ​ពេល ១២ ម៉ោង ទៅគ្រប់កន្លែងដែលរឿង F4 ២០០១ ធ្លាប់បានទៅថតនៅទីនោះ។ គាត់ថែមទាំងបានទៅសាកលវិទ្យាល័យ National Chung Cheng University  ហើយឈ្មោះនៅក្នុងរឿង “ Yingde University” ។

យោងតាមការបង្ហោះ​នៅលើគណនី​ហ្វេសប៊ុករបស់លោក Ash Cruz បានសរសេរថា «ខ្ញុំធ្វើដំណើរ​អស់រយៈពេល ១២ ម៉ោង ក្នុងការធ្វើ​ដំណើរឆ្ពោះទៅតៃវ៉ាន់ភាគត្បូង ដើម្បីរំលឹក​អនុស្សាវរីយ៍​នៅរឿង​ដែលខ្ញុំចូលចិត្តមើលបំផុត Meteor Garden។

គាត់បន្ថែមទៀតថា សាកលវិទ្យាល័យ National Chung Cheng University ដែលនៅក្នុងរឿងមានឈ្មោះថា Yingde University ពិតជាមាន​ទេសភាពស្អាតណាស់។ ទស្សនារូបភាពដូចខាង​ក្រោម​នេះ៖

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.bektleay.com ដោយគ្មានការអនុញាតិ

Anchor Beer
Social media & sharing icons powered by UltimatelySocial