ចេះតែឆ្ងល់ថានៅក្នុងផ្ទះមានឈាមស្រក់ រហូតជាង ១០ ឆ្នាំហើយ ជូតយ៉ាងណាក៏នៅតែមាន ម្ចាស់ផ្ទះសម្រេចចិត្តដាក់កាមេរ៉ាសុវត្ថិភាព ស្រាប់តែមានរឿងដ៏ចម្លែកមួយបានកើតឡើង មើលហើយព្រឺក្បាល

មានហេតុការណ៍​ដ៏ចម្លែកមួយបាន​កើតឡើងនៅក្នុងទីក្រុង Macrohon នៅក្នុងខេត្ត Leyte ភាគខាងត្បូងនៃ​ប្រទេសហ្វីលីពីន។ មានគ្រួសារមួយ ដែលរស់នៅក្នុង​ភាពភ័យខ្លាចអស់រយៈពេល ១០ ឆ្នាំ ដោយសារតែ ពួកគេមានជំនឿថា ប្រហែលជាមាន ព្រលឹងខ្មោចព្រាយបិសាច រស់នៅក្នុងផ្ទះរបស់ពួកគេ ព្រោះពួកគេតែងតែ ឃើញមានស្នាមឈាមស្រក់ ក្នុងផ្ទះជារៀងរាល់ថ្ងៃយ៉ាងអាថ៌កំបាំង។ មិនតែប៉ុណ្ណោះ សូម្បីតែនៅលើសម្លៀកបំពាក់ វាំងនន កម្រាល ក៏មានប្រលាក់ឈាមដែរ។

យោងតាមស្ត្រីចំណាស់វ័យ ៤០ ឆ្នាំម្នាក់ ដែលមានឈ្មោះថា Narlyn Razon បានប្រាប់អោយដឹងថាអ្នកស្រី និងគ្រួសារ ដើររស់នៅចល័តអស់រយៈពេល ៧ ឆ្នាំ ព្រោះគ្មានទីលំនៅពិតប្រាកដទេ។ រហូតមកដល់ថ្ងៃមួយ ម្តាយមីងរបស់អ្នកស្រី បានផ្តល់កន្លែងស្នាក់នៅ ដោយឥតគិតថ្លៃទៅអ្នកស្រី និងគ្រួសារ ដែលកន្លែងស្នាក់នៅនោះ នៅជាប់នឹងផ្ទះរបស់គាត់ដែរ។

ក្រោយពីសាងសង់ផ្ទះរបស់ពួកគាត់រួច គាត់មានអារម្មណ៍ថា ហាក់ដូចជាមានវិញ្ញាណដែលរស់នៅទីនោះបានខឹង។ ចាប់តាំងពីសាងសង់ផ្ទះរួច ពួកគាត់តែងតែឃើញមានស្នាមឈាមស្រក់ នៅឥដ្ឋការ៉ូ ហើយនឹងវត្ថុប្រើប្រាស់ផ្សេងៗទៀត ដែលមាននៅក្នុងផ្ទះក៏​ប្រលាក់ឈាមផងដែរ។ ពួកគាត់ជឿជាក់ថាស្នាមប្រលាក់ នៅលើក្រណាត់ ក៏ដូចជាអាវគឺជាឈាម ព្រោះវាមានធុំក្លិនមិនល្អផងដែរ។

អ្នកស្រី Narlyn តែងតែយកខោអាវ ទៅបោកឡើងវិញ បើទោះបីជាទើបនឹងបោករួចក៏ដោយ ក៏ខោអាវនៅតែមានឈាមប្រលាក់ជានិច្ច។ ទោះបីជា​ពួកគាត់រស់នៅ​ជាមួយនឹងការភ័យខ្លាចក៏ដោយ ក៏អ្នកស្រី និងគ្រួសារត្រូវតែទ្រាំដែរ ព្រោះអ្នកស្រីគ្មានជំរើសនោះទេ។

ក្រោយពីរឿងរ៉ាវដ៏អាថ៌កំបាំងនេះ បានលេចលឺទៅខាងក្រៅ ផ្ទះរបស់អ្នកស្រីកាន់តែមានរឿងប្លែកៗកើតមានឡើង។ ជាក់ស្តែងអង្ករដែលនៅក្នុងធុង ស្រាប់តែសើមទឹក ដូចត្រូវនរណាម្នាក់ចាក់ទឹកចូល។ គ្មាននរណាម្នាក់ អាចស្រាយអាថ៌កំបាំងនោះបានឡើយ ហើយអ្នកស្រីថែមទាំងបានអញ្ជើញតាអាចារ្យ មកដេញព្រលឹងខ្មោចព្រាយបិសាច​ថែមទៀតផង ប៉ុន្តែស្នាមឈាមនៅតែកើតមានឡើងដដែល។

រឿងរ៉ាវអាថ៌កំបាំង​ក្នុងគ្រួសាររបស់អ្នកស្រី ក៏បានលេចលឺដល់មនុស្សមួយក្រុម ហើយពួកគេក៏ចុះធ្វើការស៊ើបអង្កេត​ចំពោះករណីនេះ។ ដោយមានអនុញ្ញាតពី​គ្រួសាររបស់អ្នកស្រី មនុស្សមួយក្រុមនោះ ក៏បានតម្លើង​កាមេរ៉ាសុវត្ថិភាព​នៅជុំវិញផ្ទះរបស់អ្នកស្រី ដើម្បីស្រាយអាថ៌កំបាំងនោះ។

បន្ទាប់ពីកាមេរ៉ាសុវត្ថិភាពតម្លើងបាន ៣ ម៉ោង ស្រាប់តែមានឈាម ចាប់ផ្តើមស្រក់ពេញលើឥដ្ឋ។ តើមានរឿងអ្វីកើតឡើង? តើពិតជាមាន ខ្មោចព្រាយបិសាចមែនរឺអត់? ចុចលើវីដេអូខាងក្រោម ដើម្បីស្រាយអាថ៌កំបាំងនេះទាំងអស់គ្នា៖

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.bektleay.com ដោយគ្មានការអនុញាតិ

Anchor Beer
Social media & sharing icons powered by UltimatelySocial