គណៈសង្ឃកម្ពុជាចេញវិធានការច្បាប់ លើអ្នកបង្ហោះវីដេអូ ដែលធ្វើអោយប៉ះពាល់ដល់ ព្រះពុទ្ធសាសនា

យោងតាមសេចក្តីប្រកាស ដែលបានបង្ហោះនៅលើ ទំព័រហ្វេសប៊ុក លេខាធិការដ្ឋានគណៈសង្ឃនាយក កាលពីថ្ងៃព្រហស្បតិ៍ ០៩រោច ខែជេស្ឋ ឆ្នាំច សំរិទ្ធិស័ក ព.ស.២៥៦២ត្រូវនឹងថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០១៨ បានអោយដឹងថា គណៈសង្ឃនាយកនៃព្រះរាជាណាចក្រកម្ពុជា បានចេញសេចក្តីព្រមាន ដោយប្រើវិធីការតាមផ្លូវច្បាប់ ទៅលើម្ចាស់គណនីហ្វេសប៊ុក រឺអ្នកប្រើប្រាស់បណ្តាញទំនាក់ទំនងសង្គមទាំងឡាយណា ដែលយករឿងរបស់ព្រះសង្ឃ មកបង្ហោះបែបអនាធិបតេយ្យ ធ្វើអោយប៉ះពាល់ដល់តំលៃនៃព្រះពុទ្ធសាសនា។

បើយោងតាមសង្ឃនាយកកម្ពុជា បានបន្ថែមទៀតថា រឿងរបស់ព្រះសង្ឃ ដែលប្រព្រឹត្តខុសវិន័យត្រូវបានមន្ត្រីសង្ឃដោះស្រាយ ចប់សព្វគ្រប់ហើយ ដូច្នេះមិនគួរយកមក​បង្ហោះតទៅទៀតទេ ព្រោះអាចធ្វើអោយមាន​ការយល់ច្រឡំ ដល់មតិសាធារណៈជន និងអាចបណ្តាលអោយជះឥទ្ធិពលអាក្រក់ ដល់សង្ឃដែលល្អត្រឹមត្រូវ។

ប្រភព៖ លេខាធិការដ្ឋានគណៈសង្ឃនាយក

 

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.bektleay.com ដោយគ្មានការអនុញាតិ

Anchor Beer
Social media & sharing icons powered by UltimatelySocial