ដាស់តឿនដល់អ្នកដែលលេងទូរស័ព្ទដាច់យប់ ប្រយ័ត្នដូចនារីវ័យ ២៣ ឆ្នាំម្នាក់នេះ កើតជំងឺដាច់សរសៃឈាមខួរក្បាល ដោយសារតែញៀននឹងហ្គេមទូរស័ព្ទខ្លាំងពេក

នារីម្នាក់ដែលមានឈ្មោះថា Mhary Mundoc Idanan វ័យ ២៣ ឆ្នាំ ត្រូវបានគេអះអាងថា កើតជំងឺដាច់សរសៃឈាមខួរក្បាល ដោយសារតែញៀននឹង​ការលេងហ្គេមទូរស័ព្ទខ្លាំងពេក។

Mhary អះអាងថានាង តែងតែលេងហ្គេម Mobile Legends ជារៀងរាល់ថ្ងៃ ហើយពេលខ្លះទៀត នាងលេងហ្គេម​រហូតភ្លេចដេកក៏មានដែរ។ នាងតែងតែធ្វើបែបនេះ ជារៀងរាល់ថ្ងៃ រហូតធ្វើអោយនាង កើតជំងឺដាច់សរសៃឈាមខួរក្បាល។

ដោយឆ្លងកាត់​បទពិសោធន៍ខ្លួនឯង​ផ្ទាល់បែបនេះ Mhary បានធ្វើការដាស់តឿនដល់មនុស្សគ្រប់គ្នា អោយមានការប្រុងប្រយ័ត្ន កុំចំណាយពេលវេលាច្រើនពេក ទៅលើការលេងហ្គេម រឺលេងកម្មវិធីផ្សេងៗ ដែលត្រូវសំលឹង​មើលអេក្រង់ទូរស័ព្ទរយៈពេលយូរ ព្រោះវាអាចធ្វើអោយ ប៉ះពាល់ដល់សុខភាព ហើយប្រឈមនឹង​ការដាច់​សរសៃឈាមខួរក្បាល ដូចជារូបនាងនៅពេលនេះ។

ជាក់ស្តែង​បើយោងតាមការសិក្សាមួយ ដែលធ្វើឡើង​នៅក្នុងសាកលវិទ្យាល័យ University College London បានលើកឡើងថា មនុស្សដែលចំណាយពេល ៤ ម៉ោង រឺច្រើនជាងនេះ នៅមុខទូរស័ព្ទដៃ រឺមុខកុំព្យូរទ័រ ៥០% នឹងប្រឈមមុខនឹងការកើតជំងឺបេះដូង។

នៅយុគសម័យឌីជីថល ទូរស័ព្ទដៃបានក្លាយជាចំណែកមួយយ៉ាងធំបំផុតនៅក្នុងជីវិតរបស់យើង។ ទោះបីជាវាផ្តល់ភាពងាយស្រួលច្រើន នៅក្នុងជីវិតរស់នៅក៏ដោយ ប៉ុន្តែយើងក៏គួរតែប្រើវាអោយមានដែនកំណត់ផងដែរ។

 

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.bektleay.com ដោយគ្មានការអនុញាតិ

Social media & sharing icons powered by UltimatelySocial