ដាស់តឿនដល់មិត្តនារីៗ ដែលចូលចិត្តលាប Mascara៖ ស្ត្រីម្នាក់ប៊ិះនឹងត្រូវពិការភ្នែក ដោយសារតែឧស្សាហ៍គេងទាំងមិនបានលាង Mascara ចេញ

សម្រាប់ស្ត្រីទាំងឡាយ​​ដែលឧស្សាហ៍គេងទាំង Mascara នៅជាប់នឹងរោមភ្នែក សូមធ្វើការប្រុងប្រយ័ត្ន ក្រែងជួបបញ្ហាដូចជាស្ត្រីម្នាក់នេះ។ យោងតាមការចុះផ្សាយនៅលើ News.com.au បានអោយដឹងថា ស្ត្រីម្នាក់ដែលមានឈ្មោះថា Theresa Lynch ជនជាតិអូស្ត្រាលី​តែងតែលាប Mascara ជាប្រចាំ ហើយគាត់តែងតែគេង ដោយមិនបានលុបលាងយកវាចេញ។

អស់រយៈពេល ២៥ ឆ្នាំហើយ​​ដែលគាត់តែងតែ​ធ្វើបែបនេះ រហូតមកដល់ថ្ងៃមួយ គាត់មានអារម្មណ៍ថាធ្ងន់នៅត្រង់ត្របកភ្នែក និងមានលាយឡំជាមួយការឈឺចាប់ រមាស់ភ្នែក ហើយមានហៀរទឹកភ្នែកទៀតផង។ គាត់ក៏ទៅជួបគ្រូពេទ្យដើម្បីធ្វើការពិនិត្យ។ បន្ទាប់ពីពនិត្យរួចគ្រូពេទ្យបានប្រាប់ថា គាត់មានកំណក់ ដែលបង្កឡើងពីការលាប Mascara នៅកកជាប់ក្រោមត្របកភ្នែករបស់គាត់។

ករណីនេះបង្កឡើងពីការ make-up រយៈពេលយូរខែឆ្នាំ ហើយមិនបាន​ធ្វើការលុបលាងសំអាតបានស្អាតល្អ ដែលវាធ្វើអោយ​ប៉ះពាល់ដល់ភ្នែក។ គ្រូពេទ្យប្រាប់ថា គាត់ប្រហែលជាអាចនឹងត្រូវខ្វាក់ភ្នែក ប្រសិនបើព្យាបាលមិនទាន់ពេលវេលាទេនោះ។

ដូច្នេះអ្នកស្រី Theresa ត្រូវតែវះកាត់ដើម្បីយកដុំកកនោះចេញពីភ្នែក ទើបអាចសង្គ្រោះបាន។ ជាសំណាងល្អ ដែលអ្នកស្រីទៅ​ជួបគ្រូពេទ្យទាន់ពេលវេលា ប្រសិនបើទុកយូរជាងនេះតែបន្តិច អ្នកស្រីនឹង​ត្រូវបាត់បង់ភ្នែករបស់គាត់​ទាំងពីរតែម្តង។

ទោះបីជាយ៉ាងណាក៏ដោយ គ្រូពេទ្យបានធ្វើការដាស់តឿនអ្នកស្រី អោយឈប់លាប Mascara រឺគេងទាំង Mascara នៅជាប់រោមភ្នែក ព្រោះវាអាច​ធ្វើអោយភ្នែករបស់អ្នកស្រី សង្គ្រោះលែងបាន ប្រសិនបើករណីនេះកើតឡើងម្តងទៀត។ នេះជាសារដាស់តឿនដល់ស្ត្រីទាំងឡាយ ដែលនិយមលាប រឺគេងដោយមិនបានលុបលាងបានស្អាត៕

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.bektleay.com ដោយគ្មានការអនុញាតិ

Anchor Beer
Social media & sharing icons powered by UltimatelySocial