លោក ស្រឹល វណ្ណា អតីតចៅអធិការវត្តភ្នំលើ ត្រូវបានសមត្ថកិច្ច ដោះលែងអោយមានសេរីភាពវិញហើយ

ក្រោយផ្ទុះរឿងអាស្រូវជាមួយនឹងមិត្តស្រី លោក ស្រឹល វណ្ណា ដែលជាអតីតចៅអធិការវត្តភ្នំលើ ក៏ត្រូវបានក្រុមមន្ត្រីសង្ឃជាន់ខ្ពស់ចាប់ផ្សឹក ហើយនឹងត្រូវបានសមត្ថកិច្ចនាំខ្លួន ទៅសួរចម្លើយពាក់ព័ន្ធពីបទចាប់រំលោភ និងគម្រាមនារីរងគ្រោះ កាលពីវេលាម៉ោងប្រហែលជា ១ រសៀលថ្ងៃទី ០៥ ខែមិថុនា ឆ្នាំ ២០១៨។

ថ្វីត្បិតតែមាន​ប្រជាជន​ជាច្រើន​បានរិះគន់យ៉ាងណាក៏ដោយ ក៏នៅមានប្រជាពលរដ្ឋមួយចំនួននៅតែគាំទ្រ និងអាណិតអាសូរអតីតសង្ឃនេះផង។ លើសពីនេះទៀត ពួកគេបាននិយាយថា បើទំពក់មិនទៅ ព្នៅក៏មិនមកដែរ។

ក្រោយនាំខ្លួនទៅសួរចម្លើយហើយនោះ នៅព្រឹកថ្ងៃទី ០៦ ខែ មិថុនានេះ លោក ស្រឹល វណ្ណាក៏ត្រូវបានសមត្ថកិច្ចដោះលែងអោយមានសេរីភាព និងត្រលប់ទៅជួបជុំបងប្អូនញាតិវិញហើយ។

ទោះបីជាម្តាយខាងស្រីពុំទាន់សុខចិត្ត នៅឡើយ  តែប្រជាពលរដ្ឋ បានអោយម្តាយខាងស្រី ឈប់ប្តឹងផ្តល់ទៅ និងព្រមទទួល យកការពិត នៃការខុសទាំងសងខាង ហើយនឹងបានអោយអ្នកទាំងពីររៀបការជាមួយនិងគ្នាតែម្តងទៅ ព្រោះអ្នកទាំង២នេះ ល្អូកល្អើនគ្នា ក៏មិនតិចឆ្នាំដែរ ។

             

 

ប្រភព៖ ហ្វេសប៊ុក

 

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.bektleay.com ដោយគ្មានការអនុញាតិ

Anchor Beer
Social media & sharing icons powered by UltimatelySocial