លោក ស្រឹល វណ្ណា អតីតចៅអធិការវត្តភ្នំលើ ត្រូវបានសមត្ថកិច្ច ដោះលែងអោយមានសេរីភាពវិញហើយ

ក្រោយផ្ទុះរឿងអាស្រូវជាមួយនឹងមិត្តស្រី លោក ស្រឹល វណ្ណា ដែលជាអតីតចៅអធិការវត្តភ្នំលើ ត្រូវបានមហាជនរិះគន់យ៉ាងចាស់ដៃ ហើយក៏ត្រូវបាន​ក្រុមមន្ត្រីសង្ឃជាន់ខ្ពស់​ចាប់ផ្សឹក ហើយនឹងត្រូវបានសមត្ថកិច្ចនាំខ្លួន ទៅសួរចម្លើយពាក់ព័ន្ធពីបទចាប់រំលោភ និងគម្រាមនារីរងគ្រោះ កាលពីវេលាម៉ោងប្រហែលជា ១ រសៀលថ្ងៃទី ០៥ ខែមិថុនា ឆ្នាំ ២០១៨។

ថ្វីត្បិតតែមាន​ប្រជាជន​ជាច្រើន​បានរិះគន់យ៉ាងណាក៏ដោយ ក៏នៅមានប្រជាពលរដ្ឋមួយចំនួននៅតែគាំទ្រ និងអាណិតអាសូរអតីតសង្ឃនេះផង។ លើសពីនេះទៀត ពួកគេបាននិយាយថា បើទំពក់មិនទៅ ព្នៅក៏មិនមកដែរ។

ក្រោយនាំខ្លួនទៅសួរចម្លើយហើយនោះ នៅព្រឹកថ្ងៃទី ០៦ ខែ មិថុនានេះ លោក ស្រឹល វណ្ណាក៏ត្រូវបានសមត្ថកិច្ចដោះលែងអោយមានសេរីភាព និងត្រលប់ទៅជួបជុំបងប្អូនញាតិវិញហើយ។

គួររំលឹកផងដែរថាអតីតសង្ឃស្រឹល វណ្ណា និងនារីរងគ្រោះ ដែលអះអាងថាត្រូវបានលោក ស្រឹល វណ្ណា ចាប់រំលោភមានឈ្មោះថាកាយ វីតា បានទាក់គ្នាអស់រយៈពេល ជាង ១ ឆ្នាំមកហើយ។ ប៉ុន្តែទើបតែផ្ទុះរឿងអាស្រូវនេះឡើង កាលពីថ្មីៗនេះ ដោយនារីរងគ្រោះជាអ្នកបង្ហោះវីដេអូឆាន់ពោត បែបស្រើបស្រាលនេះឡើង ព្រោះខឹងលោកស្រឹល វណ្ណាគេចមុខ និងគម្រាមនាង ដូច្នេះនាងក៏បង្ហោះវីដេអូនេះតែម្តង។

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.bektleay.com ដោយគ្មានការអនុញាតិ

Anchor Beer
Social media & sharing icons powered by UltimatelySocial